វគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្រអនុវត្តឆ្នាំ២០១៥ រយៈពេល៦ខែ សំរាប់មន្ត្រីនៃមន្ទីរសុខាភិបាលស្រុកប្រតិបត្តិ រាជធានី-ខេត្ត ដែលបំពេញការងារទាក់ទងនឹងប្រព័ន្ធតាមដាមជំងឺឆ្លង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្រអនុវត្តជំនាន់ទីប្រាំ រយៈពេល៦ខែ សំរាប់ឆ្នាំ២០១៥ខាងមុខនេះ។ វគ្គនេះមានគោលបំណងអភិវឌ្ឍចំណេះដឹង ជំនាញសមស្រប នឹងពង្រឹងសមត្ថភាពមន្ត្រីនៃមន្ទីរសុខាភិបាល ស្រុកប្រតិបត្ត រាជធានី-ខេត្ត ដែលបំពេញការងារទាក់ទងនឹងប្រព័ន្ធតាមដានជំងឺក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការផ្ទុះ ការរាតត្បាតជំងឺ។ ក្នយរយៈពេលសិក្សា សិក្ខាកាមត្រូវចំណាយរយៈពេល១២សប្តារណ៍ ដើម្បីសិក្សាទ្រឹស្តីនៅនាយកដ្ឋានប្រយុទ្ចនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងត្រលប់ទៅបំរើការងារនៅកន្លែងដើមវិញ ដើម្បីអនុវត្តការតាមដាន និងឆ្លើយតបទៅនឹងការរាតត្បាត ដោយមានកិច្ចអភិបាលពីសំណាក់អ្នកអភិបាលជាតិនិងអន្តរជាតិ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល មន្ត្រីទាំងនោះត្រូវត្រលប់ទៅបំរើការងារនៅអង្គភាពដើមវិញអោយបានយ៉ាងតិចរយៈពេល៣ឆ្នាំ ដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងក្នុងការតាមដាន និងឆ្លើយតបទៅនឹងការរាតត្បាត។

ការទទួលពាក្យសុំចូលរៀននឹង​ចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៤ ម៉ោង ៥:០០ រសៀល។ សិក្ខាកាម៥នាក់ នឹងត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនដែលដាក់ពាក្យ សំរាប់ជំនាន់ទីប្រំានេះ។ រាល់ការចំណាយការបណ្តុះបណ្តាល ជាបន្ទុករបស់អង្គការសុខភាពពិភពលោក។

ពាក្យសុំចូលរៀននឹងព៍តមានផ្សេងៗ សូមបើកមើល Website របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង http://cdcmoh.gov.kh/applied-epidemiology-training

អាស្រ័យហេតុនេះសូមលោក លោកស្រីប្រធានជួយផ្សព្វផ្សាយ និងលើកទឹកចិត្តមន្ត្រីក្រោមឱវាទដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់អោយដាក់ពាក្យសុំចូលរៀនក្នុងវគ្គនេះ កុំបីអាក់ខានឡើយ។

Download: AET-5_Application_Form_(2015)  Course_Announcement_(AET_2015)  Letter_anouncements_from MOH_(AET_2015)

សូមអគុណ!