Date: 19/February/2020
រហូតដល់ម៉ោង ១០ ព្រឹក ថ្ងៃទី ១៩ កុម្ភ: ២០២០ យេីនៅតែមិនទាន់រកឃេីញ ករណីវិជ្ជមានមេរោគកូរ៉ូណាវីរុសនៅឡេីយ ដែលយេីងបានធ្វេីតេស្ តនៅវិទ្យាស្ថានប៉ាស្ទ័រ លេីអ្នកទេសចរណ៍ Westerdam សរុបចំនួន ៧៨១ នាក់ ។ ចំពោះប្រជាពលរដ្ឋខ្មែរ ចិន និងជនជាតិដទៃទៀត ដែលរស់នៅក្នុងប្រទេសយេីង ក៏មិនទាន់រកឃេីញដែរ ទោះបីយេីងបានយកវត្ថុវិភាគ រាប់រយករណីទៅវិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រក្តី ។
យេីងធ្វេីការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស និងធ្វេីតេស្តដោយមន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិ ។
២. ការសម្រេចចិត្តប្រកបដោយតុល្យភាព លើការអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅក្នុងប្រទេសកម្ពុជា ដោយសារតែការផ្គត់ផ្គង់សម្ភារលើកប៉ាល់ជិតអស់ សេចក្តីត្រូវការរបស់អ្នកដំណើរទាំងអស់ និងការពិចារណាសម្រាប់មនុស្សធម៌។
៣. វិញ្ញាបនប័ត្រសុខភាពសមុទ្រ ដែលទទួលបានដោយអាជ្ញាធរកំពង់ផែបានចង្អុលបង្ហាញថាមានមនុស្សចំនួន ២០ នាក់ដែលមានរោគសញ្ញាផ្លូវដង្ហើមស្រាលឬរោគសញ្ញានៃជំងឺក្រពះពោះវៀន។ ក្រសួងសុខាភិបាលបានសម្រេចចិត្តធ្វើតេស្តវត្ថុវិភាគភ្លាមៗសម្រាប់មនុស្សចំនួនទាំងអស់២០ នាក់ ដែលមានរោគសញ្ញា។ លទ្ធផលតេស្តពីមន្ទីរពិសោធ សំរាប់មនុស្សទាំង២០នាក់នេះ គឺអវិជ្ជមាន។
៤. ទម្រង់បែបបទប្រកាសសុខភាព ដែលប្រមូលបានពីអ្នកដំណើរនិងនាវិកទាំងអស់ មិនបានរកឃើញថាមានអ្នកឈឺផ្សេងទៀតទេ។ មុនពេលអោយអ្នកដំណើរចាកចេញពីកប៉ាល់ មានការត្រួតពិនិត្យនិងយកសីតុណ្ហភាព និងមិនមានអ្នកដំណើរណាមួយមានគ្រុនក្តៅទេ។
2. Balanced decision on allowing ship to dock in Cambodia because of low supplies, needs of passengers, and humanitarian considerations
3. Maritime health certificate received by port authority indicated 20 people with mild respiratory or gastrointestinal symptoms. MOH decided to test samples immediately from all these 20 people. Test results for all were negative.
4. Health declaration form collected from all passengers and crew did not indicate any further illness. Before disembarkation temperature screening was conducted and no fever was detected.
Date: 14/February/2020
មន្រ្តីជួរមុខ ដែលធ្វេីការងារប្រកបដោយឆន្ទ:ខ្ពស់ លេីនាវាទេសចរណ៍ខ្នាតយក្ស Westerdam ដេីម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាល មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ចំពោះពលរដ្ឋគ្រប់រូប ទាំងជាតិ និងអន្តរជាតិ។
អរគុណ មន្រ្តីចត្តាឡីស័ក មន្រ្តីក្រុមឆ្លេីយតបបន្ទាន់ មន្រ្តីមន្ទីរពិសោធន៍ជាតិ អ្នកជំនាញវិទ្យាស្ថានប៉ាស្ទ័រ គ្រូពេទ្យជំនាញ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។