Print 

វគ្គបណ្តុះបណ្តាល អេពីដេមីសាស្ត្រអនុវត្តឆ្នាំ ២០១៧ រយៈពេល៤សប្តាហ៍ សំរាប់មន្ត្រីនៃមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិរាជធានី-ខេត្ត បំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដាមជំងឺឆ្លង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាល​អេពីដេមីសាស្ត្រអនុវត្តជំនាន់ទីប្រាំមួយ រយៈពេល៦ខែ សំរាប់ឆ្នាំ២០១៦ខាងមុខនេះ។ វគ្គនេះមានគោលបំណងអភិវឌ្ឍចំណេះដឹង ជំនាញសមស្រប នឹងពង្រឹងសមត្ថភាពមន្ត្រីនៃមន្ទីរសុខាភិបាល ស្រុកប្រតិបត្ត រាជធានី-ខេត្ត ដែលបំពេញការងារទាក់ទងនឹងប្រព័ន្ធតាមដានជំងឺ ក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការផ្ទុះ ការរាតត្បាតជំងឺ។ វគ្គសិក្សានេះចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី១ៈ ចាប់ផ្តើម ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ និង ដំណាក់កាលទី២ៈ ចាប់ផ្តើម ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧។ ការទទួលពាក្យសុំចូលរៀននឹង ​ចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៧ ម៉ោង ៥:០០ រសៀល។​ លេខាធិការដ្ឋាននៃវគ្គអេពីដេមីសាស្រ្តនឹងជូនដំណឹងដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើសអោយចូលសិក្សា វគ្គសិក្សាអេពីដេមីសាស្ត្រថ្នាក់មូលដ្ឋាន (AET Introductory Course)។ សិក្ខាកាម ចំនួន ៣-៥ នាក់ ដែលបញ្ចប់វគ្គសិក្សាអេពីដេមីសាស្ត្រថ្នាក់មូលដ្ឋាន ដោយជោគជ័យ នឹងត្រូវបានជ្រើសរើសអោយចូលសិក្សាបន្តក្នុងវគ្គសិក្សាអេពីដេមីសាស្ត្រ អនុវត្តរយៈពេល៦ខែ (Foundation Course)។

សំរាប់ពត៌មានលំអិត និង ពាក្យសុំចូលរៀន សូមទាញយក៖  Announcement (PDF)  |  Application_form