Date: 02-December-2024

Call for abstract

Date: 02-February-2024

នាយកដ្ឋានប្រយុទ្ធនឹងជំងឆ្លង ក្រសួងសុខាភិបាល ប្រកាសជ្រើសរើសសិក្ខាកាម ដែលបានបញ្ចប់វគ្គ អេពីដេមីសាស្រ្តជួរមុខកន្លងមក ឲ្យចូលរៀនវគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តកម្រិតមធ្យម ដែលមានរយៈពេល ៩ខែ។

Announcement_Cohort_02-02-2024.pdf

Application_Form_Coh2.pdf

Date: 09/October/2023

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយ អង្គការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) និង អង្គការបណ្តាញអេពីដេមីសាស្ត្រ និងបច្ចេកវិទ្យាតំបន់អាស៊ីខាងត្បូង (SAFETYNET) ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ ជំនាន់ទី៥ មានរយៈពេល ៣ខែ ដែលមានសិក្ខាកាមសរុបចំនួន ២០រូប ទូទាំងរាជធានី ខេត្ត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពបែបវិទ្យាសាស្រ្ត សំរាប់ការចុះអង្កេតស្រាវជ្រាវ ការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លង និង ព្រឹត្តិការណ៍សុខភាពសាធារណៈ អោយមានប្រសិទ្ធភាព ដល់មន្ត្រីនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធ ជាពិសេសក្រុមឆ្លើយតបបន្ទាន់ (RRT)។ 

កាលបរិច្ឆេទទទួលពាក្យចូលរៀន ចាប់ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ (សូមភ្ជាប់មកជាមួយពាក្យស្នើសុំចូលរៀន និងលក្ខខណ្ឌសម្រាប់ការជ្រើសរើស)។

- MoH_Announcement_FETP_Cohort5.pdf

- FETP_Application_Form_Cohort5.pdf

- Letter_PHD_FETP_Cohort5.pdf

Date: 18-Oct-2022

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយនឹង អង្គការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) និង អង្គការបណ្តាញអេពីដេមីសាស្រ្ត និងបច្ចេកវិទ្យាតំបន់អាស៊ីខាងត្បូង (SAFETYNET) ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តកម្រិតមធ្យម ជំនាន់ទី១ រយៈពេល ៩ខែ ចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញចាំបាច់ ពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធ ជាពិសេសក្រុមឆ្លើយតបបន្ទាន់ (RRT) ដែលបានបញ្ចប់ការសិក្សាវគ្គអេពីដេមីសាស្ត្រជួរមុខកន្លងមក ក្នុងគោលបំណងបង្កើនចំណេះដឹងបែបវិទ្យាសាស្ត្រ នៃការចុះអង្កេតស្រាវជ្រាវ និងឆ្លើយតប ទៅនឹងការរាតត្បាតនៃជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈ អោយមានប្រសិទ្ធភាព។

ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។

Announcement.pdf

FETP_Application_Form_Intermediate_FETP_2023.doc

លិខិតគាំទ្រ(PHD)_intermediate_FETP_2023.doc

Date: 08/April/2022

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយនឹង អង្គការសុខភាពពិភពលោក (WHO) និង មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ជំនាន់ទី៤ ឆ្នាំ២០២២ រយៈពេល ៣ខែ ចំនួន ២០នាក់ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសក្រុមឆ្លើយតបបន្ទាន់ (RRT) ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀតអោយមានប្រសិទ្ធភាព។

ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។

- Letter_of_Frontline_FETP_2022.pdf

Frontlint-FETP-Application-Form-2022sd1.docx

លិខិតអនុញ្ញាតពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត.docx

លិខិតគាំទ្រពីអង្គភាពបំរើការងារ.docx