Date: 12/March/2021

#អង្គការសុខភាពពិភពលោក បានបញ្ជាក់ថ្ងៃសុក្រ ១២​ មិនា ថា​ គ្មានហេតុផលអ្វី ដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca ទេ​ ។
អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ទៀតថា គណៈកម្មាធិការប្រឹក្សាថ្នាំបង្ការ របស់ខ្លួនបានពិនិត្យមើល ទិន្នន័យសុវត្ថិភាព​ ហើយបានរកឃេីញថា គ្មានការពាក់ព័ន្ធ រវាងការវ៉ាក់សាំង និងការកកឈាមក្នុងសសៃឈាមនោះទេ។
 

WHO covid19 vaccine 12mar sm

Date: 24/02/2021

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នឹងអនុវត្តន៌កម្មវិធី ចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ជូនចំពោះមន្ត្រីនគរបាលជាតិ ក្នុងខេត្តបាត់ដំបង មន្ត្រីរាជការសុខាភិបាលទូទាំងខេត្ត និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគបាត់ដំបង ចាប់ពីថ្ងៃទី២៥ កុម្ភៈ ២០២១ តទៅ ព្រឹកពីម៉ោង ៨:០០-១២:០០ និងរសៀលពីម៉ោង ១៤:០០-១៧:០០

BTB covid19 vaccine 022021