នៅចុងឆ្នាំ 2015 នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយនឹងក្រសួងពាក់ព័ន្ធ (សុខាភិបាល, កសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ឧស្សាហកម្ម សិប្បកម្ម, ទេសចរណ៍, ពាណិជ្ជកម្ម, សេដ្ឋកិច្ច ហិរញ្ញវត្ថុ) រួមគ្នាបង្កើត នីតិវិធីប្រតិបត្តិស្តង់ដាអន្តរក្រសួង សំរាប់ការអង្កេតនិងឆ្លើយតបការផ្ទុះរាតត្បាតជំងឺដែល បណ្តាលមកពីការពុលចំណីអាហារ (SOP for foodborne disease intersectoral outbreak investigation and response)។

SOP នេះជាមោទនភាព ក៏ដូចជាជោគជ័យមួយ សំរាប់យើងទាំងអស់គ្នា SOPនេះមានសារ:សំខាន់ណាស់ គឺជាមគ្គុទេសន៍ សំរាប់យើងអនុវត្តន៍រួមគ្នាជាលក្ខណះអន្តរក្រសួង សំរាប់ការអង្កេតស្រាវជ្រាវ និងឆ្លើយតបចំពោះការផ្ទុះជំងឺបណ្តាលមកពីពុលចំណីអាហារ។
ក្រោយពីបានបង្កើត SOP នេះមកយើងបានធ្វើការបណ្តុះបណ្តាលបានចំនួន ៩ ខេត្តរួមមាន:
ខេត្តសៀមរាប ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគីរី ពោធិសាត់ ឧត្តរមានជ័យ ព្រះសីហនុ បាត់ដំបង និងគ្រោងធ្វើនៅខេត្តកំពតនៅសប្តាហ៍ក្រោយ។
ទិសដៅយើងគ្រោងធ្វើការបណ្តុះបណ្តាល អោយបានទូទាំងប្រទេស។
ក្រោយពីបណ្តុះបណ្តាលរួមគ្នា យើងបានធ្វើការរួមគ្នាបានល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតបង្ករឡើងដោយ ការពុលចំណីអាហារ។

SOP final 1.sm  SOP final 3.sm  SOP final 4.sm  SOP final 6.sm  SOP final 7.sm  SOP final 8.sm  SOP final 9.sm