ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបាន ជ្រាបថាមានការកើនឡើងនូវចំនួនអ្នកជំងឺហ្ស៊ីកា (Zika)នៅក្នុងតំបន់អាស៊ី មានដូចជាប្រទេសឡាវ​រកឃើញ២ករណីចន្លោះឆ្នាំ២០១២ដល់២០១៥ វៀតណាម២ករណីក្នុងឆ្នាំ២០១៦ ថៃ៩៧ករណី​ក្នុងឆ្នាំ​២០១៦ សឹង្ហបុរី១១៥ករណីក្នុងឆ្នាំ២០១៦ ម៉ាឡេស៊ី​មាន១ករណីក្នុងឆ្នាំ២០១៦។​ នៅប្រទេសកម្ពុជាចាប់ពី​ឆ្នាំ២០០៧ដល់ឆ្នាំ២០១០ រកឃើញជំងឺហ្ស៊ីកាចំនួន៧ករណី សុទ្ធតែជាសះស្បើយនិងពុំរកឃើញមាន​ករណី​កុមារមានក្បាលតូច ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្នពុំរក​ឃើញ​ករណីហ្ស៊ីកាទៀតទេ។ មេរោគ​​​Zikaទាំង៧ករណីនេះ ជា​មេរោគ​ក្នុងស្រុកមិនមែននាំចូល​ពីប្រទេស​ទ្វីបអាមេរិកនិងអាហ្វ្រិកទេ។

សូមអានពត៌មានពិស្តានៅ ClickHere ទីនេះ