Date: 1/Dec/2016

IHR3កឧត្តមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចួលរួម
បើកសិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រោមការជំនួយឧបត្ថម្ភពីធនាគា រអភិវឌ្ឍន៏អាស៊ី ។​
យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល កំណត់ឲ្យនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់សុខភាពអន្តរជាតិ ឆ្នាំ២០០៥ (IHR2005) ហើយបានដាក់នៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ

សម្រាប់អនុវត្តទាំងនៅក្នុងប្រទេស និងការពង្រឹងសមត្ថភាពស្នូល ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព នៅតាមច្រកចេញ-ចូល ។

សមិទ្ធិផលដែលទទួលបានគួរឱ្យ កត់សម្គាល់ក្នុងឆ្នាំកន្លងទៅថ្មីៗនោះគឺព្រះរាជាណាចក្រកម្ពុជាយើងគ្មានករណីកើតមាននិងករណីឆ្លងជំងឺអេបូឡា និងជំងឺផ្លូវដង្ហើម មជ្ឈឹមបូព៌ាដែលជាជំងឺគួរឱ្យភ័យខ្លាចនោះទេ។ ជោគជ័យដែលគួរឱ្យមោទនភាពនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាល ដោយមាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាសេនាធិការហើយដែលមានមន្ត្រីចត្តាឡីស័កទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្តការងារតាមបច្ចេកទេសជំនាញ ។
នាទស្សវតន៏ថ្មីៗនះ មានការកើតមានជំងឺឆ្លងថ្មីៗ ដូចជាជំងឺ សារ៍ស ជំងឺផ្តាសាយបក្សី ជំងឺផ្តាសាយថ្មីរាតត្បាតជាសកល ជំងឺ អេបូឡា ដែលបានរាតត្បាតក្នុងតំបន់ និង ក្នុងពិភពលោកដែលធ្វើឱ្យមានការ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
ហើយកន្លងមកថ្មីៗនេះ វីរុសហ្ស៊ីកា បានកើតមាននៅប្រទេស សង្ហបុរីនិងប្រទេសថៃ វៀតណាម ប៉ុន្តែដើម្បីជាការត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងជំងឺនេះ ក្រសួងសុខាភិបាលបានចាត់វិធាន ការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ចំពោះជំងឺនេះដូចជា៖ បង្កើនសកម្មភាពប្រតិបត្តិការដើម្បីបាញ់ថ្នាំសម្លាប់មូសខ្លានិងជម្រករបស់វា ពិសេសបានធ្វើការណែនាំឱ្យប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្តទាំង២៥ ដើម្បីផ្សព្វផ្សាយដល់ មន្ត្រីសុខាភិបាលនៅ តាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពដែលនៅក្រោមឱវាទ និង ការគ្រប់គ្រងរបស់ខ្លួនស្តីពីការត្រៀមលក្ខណៈបង្ការនិងឆ្លើយតបជំងឺហ្សីការយ៉ាងផុលផុសដោយការបាញ់ថ្នាំនៅតាមលំនៅឋាន តាមសហគមន៍ការអប់រំផ្សព្វផ្សាយអំពីវិធានការការពារនៅតាមទីប្រជុំ ជន ដូចជានៅតាមសាលារៀន ផ្សារ ភូមិ ឃុំ ស្រុក តាមរយៈ វិទ្យុ ទូរទស្សន៍ គេហទំព័រ Facebook របស់ក្រសួងសុខាភិបាល- នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងតាមរយៈ ការបិទផ្សាយខិតប័ណ្ណនិង សេចក្តីប្រកាសនៅតាមទីសាធារណៈ ។ល។
ក្នុងគោលដៅកសាងសមត្ថភាពស្នូល ដើម្បីបង្ការទប់ស្កាត់និងឆ្លើយតប ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានសក្តានុពលក៍ដូចជាការឆ្លើយតបចំពោះអង្គការសុខភាពពិភពលោកផងដែរនោះ យន្តការច្បាប់សម្រាប់អនុវត្តការងារចត្តាឡីស័ក នៅតាមច្រកចេញចូល ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងប្រកាស របស់ក្រសួងដែលសម្រេចបានជាបន្តបន្ទាប់ គឺជាលិខិតបទដ្ឋានគតិយុត្តិ ហើយដែលនឹងត្រូវផ្សព្វផ្សាយនៅពេលនេះ រួមមាន៖

- អនុក្រឹត្យលេខ១២៩ អនក្រ-បកចុះថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០១៥ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល
- ប្រកាសលេខ០៩៤ស/ប្រក.ប្រជឆចុះថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ស្តីពីនីតិវិធីអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល
- ប្រកាសលេខ ០៩៥ស/ប្រក.ប្រជឆចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ស្តីពីការកំណត់មុខងារនិងភារកិច្ចមន្ត្រីចត្តាឡីស័កនៅតាមច្រកចេញចូល
- ប្រកាសរួមលេខ ១៣៥៦សហវ.ប្រកចុះថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០១៦ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងសុខាភិបាល
លិខិតបទដ្ឋានគតិយុត្តិខាងលើ គឺជាការផ្តល់នីតិសម្បទាជូនមន្ត្រី ចត្តាឡីស័កសម្រាប់បំពេញភារៈកិច្ចរបស់ខ្លួននៅតាមច្រកចេញចូលប្រកបដោយប្រសិទ្ធភាព ។ មន្ត្រីចត្តាឡីស័ក ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បានដាក់ឱ្យឈរជើងជាប្រចាំនៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រដែលបច្ចុប្បន្នមាន៣០កន្លែងហើយនឹងត្រូវបង្កើន ទីតាំងអនុវត្តជាបន្តបន្ទាប់ទៀត ដើម្បីធ្វើការត្រួតពិនិត្យ ចត្តាឡីស័កចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ សង្កេតតាមដាន សុខភាព ចំពោះនាវិក និយោជិក និងអ្នកដំណើរដែល ឆ្លងកាត់ព្រំដែន ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺអនុវត្តការងារជាប្រចាំរួម ទាំងការផ្តល់សេវាសាធារណៈ អំពី យន្តការទាំងនេះដើម្បីជាគុណ ប្រយោជន៍ដល់ថវិកាជាតិផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយពេលនេះនឹងយល់កាន់តែច្បាស់ថែមទៀត អំពីភារកិច្ចរបស់មន្រ្តី ចត្តាឡីស័កហើយនឹងរួមសហការណ៍ ដើម្បីជួយឱ្យការអនុវត្តប្រព្រឹត្តទៅដោយរលូននិងជោគជ័យ បន្ថែមលើ នេះទៀត ។ឯកឧត្តមរដ្ឋមន្ត្រី សំណូមពរដល់ ឯកឧត្តមនាយក អាកាសយានដ្ឋានអន្តរជាតិសៀមរាប,ខេត្តព្រះសីហនុនិងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកចេញចូលទាំងអស់ ដើម្បីផ្សព្វផ្សាយបន្តនូវ លិខិតបទដ្ឋានគតិយុត្តិទាំងអស់នេះដល់ បណ្តាក្រុមហ៊ុនឯកជននៃ សេវាកម្មដឹកជញ្ជូនផ្សេងទៀត ដែលមិនបានមកចូលរួមក្នុងឱកាសនេះ ។

អ្នកនាំពាក្យក្រសួងសុខាភិបាល

IHR1.sm  IHR2.sm  IHR3.sm  IHR4.sm  IHR5.sm