Date: 12/Jan/2017

AET 12JAN17.3មន្ត្រីចំនួន ៥រូប ទទួលបានជោគជ័យ ក្នុងការបញ្ចប់ការងារសិក្សាអេពីដេមីសាស្រ្ត រយៈពេល៦ខែពេញ ។
ប្រទេសកម្ពុជា ក៏ដូចប្រទេសក្នុងតំបន់ និងសកលលោក បានប្រឈម មុខនឹងជំងឺកើតឡើងថ្មីៗ ជាពិសេសចាប់តាំងពីឆ្នាំ ២០០៣ មក ដែលរួមមានជំងឺសាសន៍ (SARS) ជំងឺអាសន្នរោគ ជំងឺផ្តាសាយសាកល H1N1 ជំងឺផ្តាសាយបក្សី (H5N1) ជំងឺអាសន្នរោគ ជំងឺពងបែកនៅដៃ ជើង និងមាត់ (HFMD)) ជំងឺអេបូឡា នៅអាហ្រ្វិកខាងលិច និងជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូពា៍ (Mers-Cov) នៅតំបន់មជ្ឈឹមបូពា៍ និងសាធារណៈ រដ្ឋកូរ៉េ។ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ៧៥% នៃការជំងឺកើតឡើងថ្មីៗ មានប្រភពមកពីសត្វ (Zoonotic diseases)។
ជំងឺរាតត្បាតទាំងនេះ មិនត្រឹមតែធ្វើឱ្យយបាត់បង់អាយុជីវិតប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យយប៉ះយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចជាតិផងដែរ។ នាពេលថ្មីៗនេះ ប្រទេសកម្ពុជា ក៏ជួបប្រទះនូវករណីពុលស្រា ដែលធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើននាក់ផងដែរ។...

ក្រសួងសុខាភិបាល ដោយមានការគាំទ្រអំពីដៃគូអភិវឌ្ឍន៍នានា បានខិតខំយ៉ាងខ្លាំងក្លា នៅក្នុងការពង្រឹងនូវប្រព័ន្ធប្រយុទ្ធនឹង ជំងឺទាំងនោះ ដែលរួមមានការពង្រឹងការអនុវត្តន៍ច្បាប់សុខភាពអន្តរជាតិ (International Health Regulation 2005) តាមរយះការអនុវត្តន៍នូវ យុទ្ធសាស្រ្តអាស៊ី ប៉ាស៊ីហ្វិកសំរាប់ឆ្លើយតបនឹងកើតឡើងថ្មីៗ ដែលរួមមាន៖
១. ការតាមដាន ការវាយតំលៃហានិភ៍យ និងការឆ្លើយតប
២. មន្ទីរពិសោធន៍
៣. ជំងឺឆ្លងពីសត្វ
៤. ការបង្ការ និងការត្រួតពិនិត្យ នូវការចំលងរោគ
៥. ការប្រាស្រ៍យទាក់ទងនៅពេលមានហានិភ័យ
៦. ការត្រៀមឆ្លើយតបចំពោះគ្រោះអាសន្នផ្នែកសុខភាពសាធាណៈ
៧. ការត្រៀម ការប្រកាសអាសន្ន និងការឆ្លើយត នៅថ្នាក់តំបន់
៨. ការតាមដាន និងវាយតំលៃ។

មកទល់បច្ចុប្បន្នមានខេត្តចំនួន ១៧ មានមន្ត្រី អេពីដេមីសាស្ត្រ យ៉ាងតិចមួយនាក់។ លោក លោកស្រី ដែលទើបនឹងបញ្ចប់ វគ្គសិក្សាអេពីដេមីសាស្រ្តអនុវត្តន៍ (AET) ឆ្នាំ ២០១៦ ប្រែក្លាយ ចំណេះដឹង និងបទពិសោធន៍ទាំងនេះ នៅក្នុងពង្រឹងការតាមដានជំងឺ និងព្រឹត្តិការផ្នែកសុខភាពសាធារណៈ ឱ្យយបានទាន់ពេលវេលា និងការឆ្លើយតបចំពោះជំងឺរាតត្បាតនៅក្នុងរយះពេល ២៤ម៉ោង ក៍ដូចជាបន្តការបណ្តុះ បណ្តាលមន្ត្រីផ្សេងៗទៀត នៅក្នុងមូលដ្ឋាន របស់ខ្លួន។
អ្នកនាំពាក្យក្រសួងសុខាភិបាល​

ពត៌មានបន្ថែម៖ ១១៥

AET 12JAN17.1.sm  AET 12JAN17.4.sm  AET 12JAN17.5.sm  AET 12JAN17.6.sm  AET 12JAN17.7.sm  AET 12JAN17.8.sm