Date: 28/Feb/2017

កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ និង ៣០ នាទីព្រឹក មានការផ្ទុះជំងឺរាតត្បាតដោយពុលចំណីអាហារ បង្កឡើងដោយការបរិភោគគុយទាវឆា បណ្តាលឲ្យកូនសិស្សចំនួន ៦៥នាក់បានឈឺ (ប្រុស ៣១ និង ស្រី ៣៤នាក់ ) នៅសាលា សំបួរ សាគរ ស្រុកប្រតិបត្តិព្រៃកប្បាស ខេត្ត តាកែវ ។ អ្នកជំងឺបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពចំនួន ៥៤នាក់ និងនៅមន្ទីរពេទ្យចំនួន ១១នាក់ ។ រហូតដល់យប់ថ្ងៃទី ២៤ កុម្ភៈ អ្នកជំងឺទាំងអស់បានធូរស្បើយអស់ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់គ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ។
តាមការអង្គេតស្រាវជ្រាវលទ្ធផលបឋមរកឃើញថា ការពុលគុយទាវឆានេះបណ្តាលមកពីគុយទាវមានជាតិគីមី និងខ្វះអនាម័យ ។ តាមរបាយការណ៏ទូទាំងប្រទេសរកឃើញថា បញ្ហាពុលចំណីអាហារនេះមាន កើនឡើងជារៀងរាល់ឆ្នាំ និង នៅមិនទាន់គិតពីបញ្ហាពុលចំណី អាហារដែលប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជា រលាកក្រពះ ពោះវៀន តំរងនោម ថ្លើម ជំងឺមហារីក ។ល។
ដូច្នេះសូមបងប្អូនទាំងអស់មេត្តាយកចិត្តដាក់សុខភាពដោយ
- ត្រូវទិញអាហារបរិភោគនៅកន្លែងណាដែលឃើញមានអនាម័យ
- មិនត្រូវទិញអាហារដែលសង្ស័យមានដាក់ជាតិគីមី ដើម្បីឲ្យស្រស់ស្អាត និងស្វិតល្អ
- មិនត្រូវទិញអាហារដែលតំលៃទាបខុសធម្មតា ព្រោះជាអាហារខូចគុណភាព ហួសសុពលភាព ដាក់ជាតិគីមីដើម្បីទុកឲ្យបានយូរ
ពត៌មានបន្ថែមសូមទូរស័ព្ទមកលេខ ១១៥ (ដោយមិនគិតថ្លៃ ពីគ្រប់ប្រព័ន្ធ)

poisioning Takeo03 2017.1.sm  poisioning Takeo03 2017.2.sm  poisioning Takeo03 2017.3.sm