Date: 23/Mar/2017

Machupo P500មេរោគ Machupo ជាប្រភេទមេរោគវិរុស ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គេរកឃើញជំងឺនេះកើតមានក្នុងប្រទេស Bolivia ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយគត់ ពុំមានមេរោគនេះនៅក្នុងតំបន់យើងទេ ។ មេរោគ Machupo គេរកឃើញមានផ្ទុកនៅក្នុងទឹកនោម លាមក ជំពូកសត្វកកេរ ដូចជាកណ្តុរ ទន្សាយ កំប្រុក ។ល។ វាអាចចំលងមកមនុស្សតាមរយៈការប៉ះពាល់ទៅលើ ទឹកនោម លាមក ទឹកសរីរាង្គផ្សេងទៀតរបស់សត្វកកេរដែលមានផ្ទុកមេរោគ Machupo ជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។ មេរោគ Machupo មិនអាចរស់នៅក្នុងកន្លែងស្ងួតបានទេ ដូចជាម្សៅស្ងួត ឫក៏គ្រាប់ថ្នាំជាដើម ។ ដូច្នេះពត៌មានដែលបាន ផ្សព្វផ្សាយកន្លងមកនេះជាពត៌មានមិនពិតទេ ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវចំពោះឱសថ​

Paracetamol ប្រភេទ​ P 500 មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមដែលមិនត្រឹមត្រូវចំពោះឱសថ​ paracetamol ប្រភេទ​ P 500 ដែលមានរូបភាពនឹងអត្ថបទដូចមានក្នុងរូបភ្ជាប់មកជាមួយនេះ​ ដែលឱសថនេះមិនមានចុះបញ្ជិកាជាមួយក្រសួងសុខាភិបាល​ទេ​ ហើយក្រោយពីស្រាវជ្រាវឃើញថាមិនមានឱសថប្រភេទនេះចរាចរលើទីផ្សារយើងនោះទេ។​

ពត៌មានបន្ថែមសូមទូរស័ព្ទៈ ១១៥ មិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

parcetamole P 500.sm   Video 60Buzz