Date: 10/Apr/2017

Cross boarder Apr 2017 4 mdនៅទីក្រុង Tan An ខេត្ត Long An ប្រទេសវៀតណាមមានការប្រារពសិក្ខាសាលា ស្តីអំពីជំងឺឆ្លង និងជំងឺគ្រុនចាញ់តាមព្រំដែន សំរាប់ចង្កោមខេត្តភាគខាងត្បូង នៃព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម ថ្ងៃទី១០-១១ ខែ មេសា ឆ្នាំ ២០១៧ ។
ភាគីកម្ពុជារួមមានៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ត្បូងឃ្មុំ កណ្តាល តាកែវ និងកំពត ភាគីវៀតណាមរួំមមានៈ នាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលខេត្ត ឡុងអាន គៀនយ៉ាង តៃនិញ និងអានយ៉ាងគោលបំណងនៃសិក្ខាសាលានេះរួមមាន៖

១)ចែករំលែកកឧបករណ៍ដែលមានស្រាប់ សំរាប់ការអង្កេតនិងឆ្លើយតមបន្ទាន់

២) ចែករំលែកករបាយការណ៏តាមដានជំងឺនិងបញ្ហាសុខភាព សាធារណៈដែលកើតឡើងនៅតាមព្រំដែន

៣) ចែករំលែកបទពិសោធន៍នៃការត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរួមទាំងបញ្ហាប្រឈម

៤) ចែករំលែកការងារចតាឡីស័ក នៅតាមច្រកព្រំដែន

៥) ពិភាក្សាអំពីផែនការបន្ទាប់រវាងចង្កោមភាគខាងត្បូងខេត្តជាប់ព្រំដែន

Cross boarder Apr 2017 1.sm   Cross boarder Apr 2017 2.sm   Cross boarder Apr 2017 3.sm   Cross boarder Apr 2017 5.sm