Date: 01/August/2017

Seasonal Fluនាពេលថ្មីៗនេះ ប្រទេសភូមា និងប្រទេសឥណ្ឌា បានរាយការណ៏ពីការរាតត្បាតខ្លាំងនៃជំងឺផ្តាសាយធំ H1N1 (ឫហៅថាផ្តាសាយជ្រូក) រហូតដល់ប្រកាសឲ្យអង្គការសុខភាពពិភពលោក ចូលជួយអន្តរាគមន៏ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវដែលមានការឆ្លងជំងឺផ្តាសាយធំផងដែរ ក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះ នៅក្នុងប្រទេសយើងនៅឡើយទេ។​ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្ន បង្ការការឆ្លងជំងឺផ្តាសាយធំនេះ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza)...

ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាសាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយបានឈ្មោះ Tamiflu។
សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឫរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឫកន្លែងធ្វើការ សូមទាក់ទងលេខ 115។