Date: 25/January/2018
 
      ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជំរាបជូនសាធារណជនទាំងអស់ជ្រាបអំពីករណីពុល ដោយ​​​សារបរិភោគត្រីក្រពត នៅខេត្តកោះកុង ដែលសរុបករណីពុលចំនួន១០នាក់ (ក្នុងនោះស្លាប់១នាក់ ហើយអ្នកដែលបានពុលចំនួន៩នាក់ទៀត បាន​ដាក់​ឲ្យ​សំរាកនៅមន្ទីរពេទ្យ​ខេត្តកោះកុង (ចំនួន៣នាក់) និងមន្ទីរពេទ្យបង្អែក ស្រែអំបិល (ចំនួន៦ នាក់)។
ករណីស្លាប់១នាក់ខាងលើនេះ គឺជាបុរសអ្នកនេសាទ មានសភាពពុលធ្ងន់ធ្ងរជាងគេ មានអាយុ ៣៦ឆ្នាំ រស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលបានបាត់បង់ជីវិតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បន្ទាប់​​​ពីចាប់បានត្រីក្រពតទំងន់៦គីឡូក្រាម រួចយកមកបរិភោគជាមួយ​អ្នកនេសាទ៩នាក់​ទៀតនោះ។ ដោយមានការយកចិត្តទុកដាក់ជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺទាំង៩នាក់​នេះ ​មាន​សភាពធូរស្រាលច្រើនហើយ។

ទាញយកសេចក្តីប្រកាសទាំងស្រុង៖ Download