Date: 12/June/2018

Dengue prevention 12jun18.smការមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានទឹកដក់ ហើយបងប្អូនខ្លះ ត្រង់ទឹកភ្លៀងទុកសំរាប់ប្រើប្រាស់។ ដូច្នេះ ជាឱកាសបណ្តាលឲ្យមូសខ្លាពងដាក់ បង្កជាដង្កូវទឹក និងកើតជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ។ តាមរបាយការណ៌ពីមន្រ្តីជំនាញ រកឃើញថា មានការកើនឡើងជំងឺគ្រុនឈាម នៅខេត្តមួយចំនួន ដែលបណ្តាលឲ្យខេត្តទាំងនោះ បានចាត់វិធានការបាញ់ថ្នាំ សំលាប់មូសខ្លា និងបើកយុទ្ធនាការ ដាក់ថ្នាំអាបែតបន្ថែម ។ ដូច្នេះដើម្បីបង្ការកុំឲ្យ ផ្ទុះជំងឺគ្រុនឈាម ក្នុងតំបន់ដែលបងប្អូនរស់នៅ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានា និងក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោអាវគ្របជិតខ្លួនកូន គេងក្នុងមុងជានិច្ច ទាំងពេលថ្ងៃនិងពេលយប់ ។ សូមបងប្អូននាំកូនទៅពេទ្យ ជាបន្ទាន់បើសង្ស័យថា មានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ និងករណីខ្លះ មានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើន ខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ព័ត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុត ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញ ចុះឆ្លើយតបជាបន្ទាន់ ៕