Date: 04/June/2019

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ការប្រែប្រួល អាកាសធាតុ ធ្វើឱ្យមានការផ្លាស់ប្តូររដូវកាល និងបង្កឱ្យកើតមានជាញឹកញាប់ នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត ដែលគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ ដូចនេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេល ខាងមុខនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំដូចបានភ្ជាប់ជូនខាងក្រោមនេះ
 
 Press.release hot season Feb2019