Date: 13/June/2019
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់
ថ្នាក់ទាំងអស់មេត្តាជ្រាបថា ស្ថានភាពជំងឺគ្រុនឈាម ក្នុងកំឡុងឆ្នាំ២០១៩នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់
ច្រើនជាងឆ្នាំ២០១៨កន្លងទៅ។ គ្រុនឈាមជាជំងឺរបស់មនុស្សគ្រប់វ័យ ដែលបង្កឡើង ដោយសត្វមូសខ្លាញី ខាំបឺតឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅម្នាក់ទៀត។