Date: 17/July/2019

សូមបងប្អូនទស្សនា ភាពយន្តអប់រំខ្លី អំពីការបង្ការជំងឺគ្រុនឈាម​ ។
ជំងឺគ្រុនឈាម អាចកើតមានទាំងលើកុមារ និងមនុស្សពេញវ័យ ។
បើមានរោគសញ្ញាគ្រុនក្តៅលើសពី៣៨.៥ អង្សាសេ និងមិនចុះកំដៅក្នុងរយ:ពេល២ថ្ងៃ​ សូមទៅពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ។
សូមអនាម័យបរិដ្ឋានជុំវិញផ្ទះ ជាពិសេសទឹកដក់លើសម្ភារៈនានាជុំវិញផ្ទះ ។
បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើន ខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ពត៌មានទៅ មន្រ្តីសុខាភិបាលនៅជិតបងប្អូនបំផុតជាបន្ទាន់​ ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញចុះឆ្លើយតបជាបន្ទាន់ ៕

Vdo picture1  Vdo picture1