Date: 18/July/2019

អង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះជំងឺអេបូឡា នៅក្នុងប្រទេស សាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ជាសុខភាពសាធារណៈ ដែលមានការព្រួយបារម្មណ៍ ជាលក្ខណៈអន្តរជាតិ ។ អាស្រ័យហេតុនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមសំណូមពរដល់ប្រជាជន ដែលមានប្រវត្តិធ្វើដំណើរ មកពីប្រទេសក្នុងទ្វីបនេះ ហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហមឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺ ទៅសមាជិកគ្រួសារ និងអ្នកដទៃ ។
យើងខ្ញុំនឹងបន្តជូនដំណឹង ដល់សាធារណៈជន អំពីការវិវត្តិជំងឺអេបូឡា នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និងផេចហ្វេសប៊ុកឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៕
សូមអានសារអប់រំដែលមានភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥

Ebola 05.2018 a  Ebola 05.2018 b  Ebola poster 072019.sm  PDF Doc1