Date: 10/August/2019

ការផ្តល់សេវាជាប្រចាំ ដល់ការពិនិត្យផ្ទៃពោះ ការចាក់វ៉ាក់សាំងកុមារ៖

ទោះជាមានទឹកជំនន់ក្តី មន្រ្តីសុខាភិបាល នៅតែបន្តផ្តល់សេវាជាប្រចាំ ដល់ការពិនិត្យផ្ទៃពោះ ការចាក់វ៉ាក់សាំងកុមារ នៅមណ្ឌលសុខភាព និងនៅទីទទួលសុវត្ថិភាព ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការទៅពិនិត្យផ្ទៃពោះ និងចាក់ថ្នាំបង្ការកុមារ ដូចនៅខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ ទងទូរស័ព្ទទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1


សារអប់រំ ទាក់ទងនឹងការបង្ការ ការលង់ទឹក៖

ដោយយោងទៅលើ សេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញ អំពីខេត្តមួយចំនួន នឹងប្រឈមមុខនឹងខ្យល់ព្យុះ អាចបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំង និងបង្កឲ្យមានទឹកលិច និងទឹកជំនន់ភ្លាមៗ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការបង្ការការ លង់ទឹកនៅខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតាសូមទាក់ ទងទូរស័ព្ទទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1


សារអប់រំ ទាក់ទងនឹងការបង្ការ ពស់ចឹក និងការព្យាបាលបន្សាបពិស៖

ពេលមានទឹកជំនន់ បងប្អូនអាចប្រឈមនឹង គ្រោះថ្នាក់ពស់ចឹក ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការបង្ការ ពស់ចឹក និងការព្យាបាលបន្សាបពិស នៅខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ ទងទូរស័ព្ទទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1