Date: 10/November/2019

 

Pic2 sm​​​   Pic3 sm   Pic4 sm 

បើមានបញ្ហាសុខភាព សូមប្រជាពលរដ្ឋស្វែងរកសេវាពិនិត្យសុខភាពនៅតាមទីតាំងកំណត់ដូចខាងក្រោម៖

១៖ រថយន្តគ្លីនិកចល័ត៤គ្រឿង ផ្តល់សេវា២៤ម៉ោង ៤កន្លែង រួមមាន៖

*នៅមជ្ឈមណ្ឌលកោះពេជ្រ
*នៅទីធ្លាមុខវត្តបុទុមវត្តី
*នៅជ្រោយចង្វារមណ្ឌល OCIC
*នៅជ្រោយចង្វារក្បែសណ្ឋាគារសុខាភ្នំពេញ

២៖ តង់សុខភាពចំនួន ១២ តង់តាមទីតាំង (ផ្តល់សេវា ២៤ម៉ោង)៖

*តង់ទី១ នៅកោះពេជ្រ
*តង់ទី២ នៅស្តូបកម្ពុជា-វៀតណាម
*តង់ទី៣ នៅសួនច្បារមុខនាយកដ្ឋានអង្គរក្ស
*តង់ទី៤ នៅបរិវេណសណ្ឋាគាររណសិរ្ស
*តង់ទី៥ នៅមុខគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
*តង់ទី៦ នៅក្បែរវេទិកាកិត្តិយសខាងត្បូង
*តង់ទី៧ នៅក្បែរវេទិកាកិត្តិយសខាងជើង
*តង់ទី៨ នៅមុខវត្តឧណ្ណាលោម ព្រះគន្លង
*តង់ទី៩ នៅផែថ្មរាជធានីភ្នំពេញ
*តង់ទី១០ នៅគល់ស្ពានបេឡេត្រើយខាងកើត
*តង់ទី១១ នៅខាងត្បូងគល់ស្ពានបេឡេត្រើយខាងកើត មណ្ឌល OCIC
*តង់ទី១២ នៅរង្វង់មូលនាងមច្ឆាមណ្ឌល OCIC

៣៖ រថយន្តសង្គ្រោះចំនួន ៣៩គ្រឿង ប្រចាំការតាមកន្លែងដូចខាងក្រោម៖

*១១ គ្រឿង ប្រចាំការនៅតង់សុខភាពទាំង១២កន្លែង (២៤ម៉ោង)
*១៦ គ្រឿង ប្រចាំការតាមដងផ្លូវ កន្លែងសាធារណៈ តាមដងទន្លេទាំងសងខាង និងទីកន្លែងផ្សេងៗពីគ្នា
*១២ គ្រឿង ប្រចាំការតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាករចំនួន១០ខេត្ត ខាងក្រោម (២៤ម៉ោង)៖ ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ចាម, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តក្រចេះ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ធំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តស្វាយរៀង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តព្រៃវែង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកណ្តាល, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តត្បូងឃ្មុំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តតាកែវ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តពោធិសាត់, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តបន្ទាយមានជ័យ។

ដោយឡែក ក្រសួងបានត្រៀមរថយន្តសង្គ្រោះចំនួន២៥គ្រឿងបន្ថែមទៀត ប្រចាំនៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។ សរុបរថយន្តសង្គ្រោះដែលត្រៀមមាន ៦៨ គ្រឿង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោកវេជ្ជបណ្ឌិត សុខ ស៊្រុន ដែលមានលេខទូរស័ព្ទ ០១២ ៩១២ ១២២ និង ១១៥ ។