Date: 05/December/2019
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានធ្វើលំហាត់សមយុទ្ធ តាមរយៈវីដេអូផ្ទាល់ផ្សាយ ពីអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) នៅក្នុងបន្ទប់ប្រជុំរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដើម្បីត្រៀមឆ្លើយតបទៅនឹង គ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗ និងដើម្បីពង្រឹងសមត្ថភាព និងសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺការកសាង សមត្ថភាពស្នូលេសម្រាប់ប្រទេសកម្ពុជា តាមតម្រូវការនៃច្បាប់សុខភាពអន្តរជាតិ។ សមាសភាពដែលចូលរួមមាន មន្ត្រីនាយកដ្ឋានជំងឺឆ្លង និងមន្ត្រីនាយកដ្ឋានផ្សេង មកពីនាយកដ្ឋានក្រោមក្រសួងសុខាភិបាល រួមជាមួយមន្ត្រីមកពី អន្តរក្រសួងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា(WHO) និងអង្គការ(USCDC)ប្រចាំនៅកម្ពុជា។ លំហាត់សមយុទ្ធនេះចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក និងបញ្ចប់នៅម៉ោង ១រសៀល ហើយទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្រោយពីបញ្ចប់នៃលំហាត់ ។
ទូរស័ព្ទទាក់ទង ១១៥