បច្ចុប្បន្នភាព ០៥ កុម្ភៈ ២០២០

ជនជាតិចិន ដែលឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ នៅក្រុងព្រះសីហនុ លទ្ធផលមន្ទីរពិសោធន៏បង្ហាញថា អវិជ្ជមានជាលេីកទី១​ ដោយមន្ទីរពិសោធន៏វិទ្យស្ថានប៉ាស្ទ័រកម្ពុជា ​នៅថ្ងៃទី​ ៥​ កុម្ភ:​ ២០២០ តែយេីងនៅតែបន្តដាក់គាត់ក្នុងមន្ទីររពេទ្យដដែល ដើម្បីបន្តតាមដានសុខភាព​ ។
រហូតដល់ម៉ោង​ ៦:១៥​ ល្ងាច​​ ថ្ងៃទី​ ៥ កុម្ភ:​ ២០២០​ អ្នកប៉ះពាល់​កន្លែងផ្សេងៗគ្នា ជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​​ រហូតពេលនេះ​ អ្នកទាំងនេះ ពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាព អ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះ ពុំទាន់រកឃេីញករណី ជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។

FB IMG 1580713863245 70x50

ថ្ងៃទី ៣០ មករា (Video call)

video with patient30012020  

សូមចុចមើល សេចក្តីប្រកាស់ព័ត៌មានទាំងស្រុង ខាងក្រោមនេះ ៖

 Press 2020 01 27 page1

Press 2020 01 27 page2

Press 2020 01 27 page3

Press 2020 01 27 page4