Date: 08/February/2020

155 on BTV 012020យេីងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់និយ័តករទូរគមនាគមន៏កម្ពុជា​ និងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ដែលបានអនុញ្ញាតអោយទូរស័ព្ទទៅលេខ​ ១១៥​ ដោយមិនគិតថ្លៃ និងមិនមានឧបសគ្គ​ និងសូមពង្រីកវិសាលភាពទូរស័ព្ទ ចូលពី​៣០នាក់ក្នុងពេលតែមួយ ទៅ១២០នាក់ក្នុងពេលតែមួយ ដេីម្បីជៀសវាងអាកខាន ពេលតេលេីសកំនត់។ ទូរស័ព្ទទាន់ហេតុការណ៏​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទ ដែលត្រូវបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​៖
១.​ ចំណេះដឹងទាក់ទងនឹង ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតា ក្នុងទីតាំងណាមួយ
៣.​ អាចសួរពត៏មាន ឬចំណេះដឹងបន្ថែម ទាក់ទងនឹងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃរបស់គ្រូពេទ្យទាំង១០នាក់​ (Calling Forward System)
អរគុណ មន្រ្តីំនាញ​ IT នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង
អរគុណ និយ័តករទូរគមនាគមន៏កម្ពុជា
អរគុណ ក្រុមហ៊ុនទូរស័ព្ទចល័តកម្ពុជាទាំងអស់
អរគុណ អង្គការ​ Instedd

115