Updated: 19/March/2020

droplets sm    COVID 19 edu video 032020    hand hygiene by moh 19032020   food hygiene by moh 19032020   

មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ (មិនមែនហោះហេីរក្នុងខ្យល់ទេ)​ ។ ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។​ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ​ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥