Date: 14/September/2020

នាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះ ជំងឺផ្តាសាយធំ ជាចង្កោមនៅក្នុងពន្ធនាគារ​ ក្នុងចំណោមព្រះសង្ឃ​ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន​ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមាន ឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំ ច្រើនដែលបង្កឡើងដោយ មេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំយេីងរកឃេីញភាគច្រេីន បណ្តាលមកពី​ Influenza H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ​ (ត្រូវពាក់ម៉ាស់ការពារ​ ឧស្សាហ៏លាងដៃ​ រក្សាគម្លាតសុវត្ថិភាព​) ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។
សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។
 

Influenza 092020jpgsm