Date: 11-Mar-2022
 
យេីងរកឃេីញករណីជំងឺផ្តាសាយ​បក្សី​ ប្រភេទ​A/H9 (Influenza A/H9) លើមនុស្ស​ រកឃេីញតាមរយ:ប្រព័ន្ទតាមដាន ជំងឺរលាកសួត​ របស់ក្រសួងសុខាភិបាល​ ។ ករណីជំងឺផ្តាសាយបក្សីនេះកេីតលេីទារិកា​ អាយុ​ ១ឆ្នាំ​ ១ខែ​ មានរោគសញ្ញា​ គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម​ បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ​ ខេត្ត​សៀមរាប​ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប​ ។ នៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ:​ ២០២២ ។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍​ថ្នាក់ជាតិនៅថ្ងៃទី១០​ ខែ​ មិនា​ ឆ្នាំ​ ២០២២ បញ្ជាក់ថាវិជ្ជមាន​ Influenza A/H9
សកម្មភាពឆ្លេីយតប៖ ​បញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង​ សហការណ៏ជាមួយ​ មន្ត្រីក្រុមឆ្លេីយតបបន្ទាន់ខេត្ត​ចុះអង្កេតស្រាវជាវ​ បង្ការ​ និង​ ទប់ស្កាតការរាត្បាត​ និង អប់រំ​សុខភាពដល់ប្រជាជននៅមូលដ្ឋាន​ ។
ផ្តល់ពត៌មានដល់ពេទ្យសត្វនិងសហការគ្នាឆ្លេីយតប​នៅមូលដ្ឋាន។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។
 
InfluenzaA H9 Mar2022