Date: 11-August-2023
 
មានប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តឧត្តមានជ័យ​ និងព្រះវិហារ​ បានស្លាប់ចំនួន៥នាក់ហេីយ ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នានេះ​ ដោយពុលនឹងជាតិ​ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ​ ។ ក្រោយបរិភោគសត្វកំភេមខ្មោច វានឹងបង្កឱ្យមាន​ ពងមាត់​ ក្អួតឈាម​ បាត់បង់ស្មារតី​ នោមឈាម​ និងខូចតម្រងនោម​ និងបង្កឱ្យស្លាប់បាន​ ។ សូមបងប្អូនកុំបរិភោគសត្វល្អិត​ រុក្ខជាតិ​ ដែលមិនស្គាល់​ មិនដឹង​។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥
 
danger Hycleus pustulatus082023