Date: 23-September-2023
យេីងបានរកឃេីញកុមារី អាយុ ៧ឆ្នាំ ឆ្លងជំងឺ ហ្ស៊ីកា ដែមានអាស័យដ្ឋាន រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
- កុមារីបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។
- រោគសញ្ញាដំបូង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយ លែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
- នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគ ផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា ។
ជំងឺហ្ស៊ីកា (Zika Virus)
មេរោគ Zika ត្រូវបានចម្លងជាចម្បង ដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។
មនុស្សភាគច្រើន ដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញាជាធម្មតា រួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល 2-7 ថ្ងៃ។
ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតី ពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។
មន្រ្តីក្រុមឆ្លេីយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ ជាពិសេសកុមារតូច នងស្រ្តីមានផ្ទៃពោះ និងធ្វេីអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលេី សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥