នៅថ្ងៃចន្ទ ៣រោច ដល់ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២-៤ ខែតុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារ រ៉េនហ្វររ៉េស ខេត្តកំពត ក្រសួងសុខាភិបាល និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដៃគូអភិវឌ្ឍន៍ រួមមានអង្គការ WHO FAO និង WOAH បានរៀបចំសិក្ខាសាលានៅខេត្តកំពត ដើម្បីពិនិត្យមើលសមិទ្ធផល និងបញ្ហាប្រឈមនៃគម្រោង MPTF ដែលបានអនុវត្តផែនការណ៍សកម្មភាព នៅកម្ពុជាក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ បានផ្តោតលើការបង្កើត ក្រុមការងារបច្ចេកទេស ពហុវិស័យសម្រាប់ AMR ការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ លើឱសថប្រឆាំងមេរោគ ទាំងក្នុងសុខភាពសាធារណៈ និងសុខភាពសត្វ តាមរយៈការអភិវឌ្ឍន៍គោលការណ៍ណែនាំ និងយុទ្ធសាស្ត្រទំនាក់ទំនង។ អ្នកចូលរួមនឹងធ្វើការផ្តល់អនុសាស សម្រាប់សកម្មភាពអាទិភាពដែលត្រូវការ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃ AMR នៅកម្ពុជា។
Antimicrobial Resistance Multi-Partner Trust Fund (AMR MPTF) Closeout Workshop, which is organized on 2-4 October 2023 at RainForest Hotel, Kampot Province.
Ministry of Health and Ministry of Agriculture, Forestry and Fisheries and developing partners - including WHO FAO and WOAH - are gathering in Kampot to review achievements and challenges of the project which has been active in Cambodia for the last 2 years. It has focused on establishing a multi-sectoral technical working group for AMR, responsible use of antimicrobials in both public health and animal health through guideline development and a communications strategy. The participants will making recommendations for priority actions needed to curb the adverse effects of AMR in Cambodia.
 
AMR kp 2 4 oct 2023 1  AMR kp 2 4 oct 2023 2  AMR kp 2 4 oct 2023 3