Date: 09/October/2023

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយ អង្គការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) និង អង្គការបណ្តាញអេពីដេមីសាស្ត្រ និងបច្ចេកវិទ្យាតំបន់អាស៊ីខាងត្បូង (SAFETYNET) ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ ជំនាន់ទី៥ មានរយៈពេល ៣ខែ ដែលមានសិក្ខាកាមសរុបចំនួន ២០រូប ទូទាំងរាជធានី ខេត្ត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពបែបវិទ្យាសាស្រ្ត សំរាប់ការចុះអង្កេតស្រាវជ្រាវ ការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លង និង ព្រឹត្តិការណ៍សុខភាពសាធារណៈ អោយមានប្រសិទ្ធភាព ដល់មន្ត្រីនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធ ជាពិសេសក្រុមឆ្លើយតបបន្ទាន់ (RRT)។ 

កាលបរិច្ឆេទទទួលពាក្យចូលរៀន ចាប់ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ (សូមភ្ជាប់មកជាមួយពាក្យស្នើសុំចូលរៀន និងលក្ខខណ្ឌសម្រាប់ការជ្រើសរើស)។

MoH_Announcement_FETP_Cohort5.pdf

FETP_Application_Form_Cohort5.pdf

Letter_PHD_FETP_Cohort5.pdf