Updated: 03-Sep-2024
រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤, នាយកដ្ឋាន មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំង នៅឡេីយទេ ។ នាយកដ្ឋាន កំពុងតាមដានយ៉ាងសកម្ម តាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់ មកលេខ ១១៥ បេីជួបករណីសង្ស័យ អឹមផក ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋាន ធ្លាប់បានរកឃេីញជំងឺអឹមផក ប្រភេទចាស់ (Clade 2) ចំនួន២០ករណី សុទ្ធតែភេទប្រុស និងបានទទួលការព្យាបាល ពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥