Date: 15-December-2024

ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស​
-​ ជាជំងឺកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់​ ឬហៅថា​ ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់​ ដែលតែងតែកេីតឡេីង​ និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា​ ចិន​ អាមេរិក​ អឺរ៉ុប​ ។ ល។
​-​ ជាមេរោគមានវត្តមានយូរមកហេីយ​ និងមិនមែនជាមេរោគផ្ទុះថ្មីទេ​ឬក៏គម្រាមកំហែងរាតត្បាតសកលទេ
-​ ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ​ ចាប់ពី​ ៦០អង្សាសេឡេីងទៅ​ ដូចនេះ មិនងាយមានរាតត្បាត នៅក្នុងប្រទេសក្តៅសេីម​ទេ​ ដូចជាប្រទេសយេីងជាដេីម​
-​ អ្នកឆ្លងជំងឺនេះមានរោគសញ្ញា​ ចង្អោរ​ ក្អួត​ រាក​ និងងាយជាទៅវិញរយៈពេលខ្លី​
-​ ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺ​ដូចជា​ ក្អក​ កំអួត​ លាមក​
-​ បង្ការជំងឺតាមរយៈ​ ពាក់ម៉ាស់​ លាងដៃ​ សំអាតអនាម័យ​ ប្រដាប់ប្រេីប្រាស់​ និងបរិដ្ឋានជុំវិញ


ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

Norovirus 122024