Date: 29-December-2024

ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃមេរោគ human metapneumovirus (HMPV) ដែលមានរោគសញ្ញា ស្រដៀងទៅនឹងជំងឺផ្តាសាយធំ និង COVID-19​ ។
វេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហេីមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម 2 ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។ លោកបានពន្យល់ថា កុមារខ្លះដែលឆ្លងមេរោគ អាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរ ដូចជំងឺគ្រុនផ្តាសាយធំទេ ហេីយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ ប្រទេសយេីងក៏ធ្លាប់រកឃេីញមេរោគនេះដែរលេីកុមារ។
#សូមបញ្ជាក់ថា​ ក្នុងរដូវរងារនេះ​ អ្នកមានរោគផ្តាសាយ​ និងរលាកផ្លូវដង្ហេីម​ គឺភាគច្រេីនបង្កឡេីងដោយមេរោគផ្តាសាយធំ​ Influenza​ ។
ដេីម្បីបង្ការចម្លងមេរោគផ្តាសាយ​ និងមេរោគផ្លូវដង្ហេីមផ្សេងៗ​ សូមពាក់ម៉ាស់​ រក្សាគម្លាត​ ឧស្សាហ៏លាងដៃ​ញឹកញប់​ ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​ ។
 
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥
 
hMPV virus 1224