Date: 04/June/2019

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ការប្រែប្រួល អាកាសធាតុ ធ្វើឱ្យមានការផ្លាស់ប្តូររដូវកាល និងបង្កឱ្យកើតមានជាញឹកញាប់ នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត ដែលគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ ដូចនេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេល ខាងមុខនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំដូចបានភ្ជាប់ជូនខាងក្រោមនេះ
 
 Press.release hot season Feb2019 

Date: 18/May/2019

រដូវភ្លៀងឈានចូលមកដល់ហើយ សូមបងប្អូនការពារសុខភាព​ សូមអានសារអប់រំ ទាក់ទងការការពារសុខភាពក្នុងរដូវភ្លៀង ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ។

Raining seasion tips1a   Raining seasion tips a

 

Date: 20/April/2019

Summer season Feb 2019.sm  Press.release hot season Feb2019

ដើម្បីចូលរួមបង្ការសុខភាព ដែលអាចកើតមាន នៅក្នុងអំឡុងពេល អាកាសធាតុក្តៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមអំពាវនាវដល់សាធារណជន ទាំងអស់ឲ្យចូលរួម អនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖
១. ពិសារទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិន ឲ្យបានច្រើន និងញឹកញាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវ ដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះ បង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។
២. ការបែកញើសច្រើន ហូរចេញអំបិល និងសារធាតុរ៉ែចេញពីរាងកាយរបស់អ្នក ដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នក ហាត់ប្រាណចូរពិសារទឹកភេសជ្ជៈ ឬទឹកមានជាតិរ៉ែឲ្យបានពីរ ទៅបួនកែវ រៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។...

Read more: ក្រសួងសុខាភិបាល សូមក្រេីនរំលឹកឡេីងវិញ អំពីការបង្ការ​សុខភាព ក្នុងអំឡុងពេល អាកាសធាតុក្តៅ​

Date: 07/April/2019

PIG disease feb2019.sm   PIG dise 04 2019.sm 

បេីតាមសេចក្តីប្រកាសពត៌មាន ក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ​ ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ បានឆ្លងចូលដល់ ប្រទេសកម្ពុជាយេីងហេីយ។ ជំងឺប៉េស្តជ្រូក ឆ្លងខ្លាំងលេីសត្វជ្រូក ដែលបណ្តាលអោយឈឺនិងងាប់​ច្រេីន​ តែជំងឺនេះ មិនបង្កអោយមាន​ប៉ះពាល់ ដល់សុខភាពមនុស្សឡេីយ រហូតដល់ពេលនេះ​ ។ ទោះបីយ៉ាងណា​ក៏ដោយ មន្រ្តីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមដាន​និងឃ្លាំមេីល ស្ថានភាពសុខភាពលេីមនុស្ស​ ។
ពត៌មានបន្ថែមសូមទូរសព្ទលេខ​ ១១៥

Date: 04/April/2019

សូមចុចអាន សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល  ស្តីពី  ការបង្ការជំងឺ និងបញ្ហាសុខភាព ក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ។

Dengue sm 032019