Date: 24/December/2019

ក្រសួងជំនាញបី​ ប្រកាសផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ត​ពហុវិស័យ ប្រយុទ្ធប្រឆាំងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ​ ២០១៩-២០២៣

សូមអានសេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញទាំងបី​ ។

PDF Doc1  Vdo picture1   MSAP Against AMS6 sm   MSAP Against AMS7 sm   MSAP Against AMS8 sm  

Date: 15/December/2019

Cold season 12 2019

ខ្យល់ត្រជាក់ធ្លាក់មកដល់ហេីយ​ សូមបងប្អូនការពារសុខភាពដូចខាងក្រោម​ :
− ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ ប៉ះខ្លួនប្រាណ​ដោយធ្វើយ៉ាងណា ឲ្យមានការរក្សាកំដៅក្នុងខ្លួន ជាធម្មតា។
− ចូរស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់ នៅក្នុងសេចក្តីណៃនាំនេះបានអស់។
− ចូរចាំថា ធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ​ ហើយប្រសិនបើលោកអ្នក គិតថាលោកអ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យាផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថ ប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។
− ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។
− លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
− បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធ ពេកនិងអនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។
- ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។ ដូច្នេះ ចំណុចខាងក្រោមនេះ អាចជាជំនួយក្នុងការយល់ដឹងសម្រាប់កិច្ចការពារពួកគេ៖
⎯ ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅនិង ដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្តៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក។
⎯ មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
⎯ កុមារនិងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។
⎯ កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅក្នុង ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង។
⎯ ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជន តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសំភារៈអប់រំសុខភាព ដែលអាចទាញយកមកមើលបាន និងហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកា​ក្នុង​ទូរស័ព្ទ​​របស់អ្នក​ ក៏អាចទូរស័ព្ទចូលបានដែរ​ ។

Date: 05/December/2019

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានធ្វើលំហាត់សមយុទ្ធ តាមរយៈវីដេអូផ្ទាល់ផ្សាយ ពីអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច​ (WPRO) នៅក្នុងបន្ទប់ប្រជុំរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដើម្បីត្រៀមឆ្លើយតបទៅនឹង គ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗ និងដើម្បីពង្រឹងសមត្ថភាព និងសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺការកសាង សមត្ថភាពស្នូលេសម្រាប់ប្រទេសកម្ពុជា តាមតម្រូវការនៃច្បាប់សុខភាពអន្តរជាតិ។ សមាសភាពដែលចូលរួមមាន មន្ត្រីនាយកដ្ឋានជំងឺឆ្លង និងមន្ត្រីនាយកដ្ឋានផ្សេង មកពីនាយកដ្ឋានក្រោមក្រសួងសុខាភិបាល រួមជាមួយមន្ត្រីមកពី អន្តរក្រសួងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា(WHO) និងអង្គការ(USCDC)ប្រចាំនៅកម្ពុជា។ លំហាត់សមយុទ្ធនេះចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក និងបញ្ចប់នៅម៉ោង ១រសៀល ហើយទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្រោយពីបញ្ចប់នៃលំហាត់ ។
ទូរស័ព្ទទាក់ទង​ ១១៥

IHR 2019 1sm  IHR 2019 2sm  IHR 2019 3sm  IHR 2019 5sm  IHR 2019 4sm 

Date: 20/November/2019

មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ និងមន្រ្តីក្រុមឆ្លេីយតបបន្ទាន់ទូទាំងប្រទេស​ សូមចូលរួមអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល​ ។

Congrats priminister 11 2019

 Date: 19/November/2019

មន្ត្រីនាយកដ្ឋានប្រយុទ្ធនឹជំងឺឆ្លង​ និងមន្រ្តីក្រុមឆ្លេីយតបបន្ទាន់ទូទាំងប្រទេស​ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកព្រះមរណទុក្ខ ចំពោះការសុគតរបស់ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី​ ទេពនាថវដ្ដីឯក​ ។

Bopha Tevi 1943 2019