Date: 21/February/2020
បកប្រែពីអង្គការសុខភាពពិភពលោក៖
អង្គការសុខភាពពិភពលោក(WHO) កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងដៃគូបច្ចេកទេសរួមមាន៖ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃសហរដ្ឋអាមេរិក(US-CDC) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍សុខភាពសាធារណៈពាក់ព័ន្ធនឹងនាវាហូឡង់អាមេរិក MS Westerdam ដឹកអ្នកដំណើរទេសចរណ៍ដ៏ធំមួយក្នុងបរិបទនៃការឆ្លងរាលដាលវីរុសកូរ៉ុណា (COVID-19)។
បន្ទាប់ពីនាវាបានជាប់នៅលើផ្ទៃសមុទ្រអស់រយះពេលប៉ុន្មានថ្ងៃកន្លងមក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមទទួលសំណើរសុំចតរបស់នាវាវេស្ទឺដាមដែលផ្ទុកមនុស្សចំនួន២២៥៧នាក់លើនាវា ដោយយោងលើកក្តាមួយចំនួនលើនាវាដូចជាតម្រូវការផ្សេងៗសម្រាប់អ្នកធ្វើដំណើរ និងការពិចារណាទៅលើលក្ខណៈមនុស្សធម៌ផង។
Read more: ការឆ្លើយតបទៅនឹងជំងឺឆ្លង វីរ៉ុសកូរ៉ូណា(COVID-19) នៅប្រទេសកម្ពុជា
Date: 20/February/2020
រហូតដល់ម៉ោង ៦ព្រឹក ថ្ងៃទី ២០ ០២ ២០២០ យេីងនៅតែមិនទាន់រកឃេីញវិជ្ជមានលេីអ្នកទេសចរណ៍ និងអ្នកបំរេីកាងារលេីនាវាទេសចរណ៍យក្ស Westerdam ដែលយេីងបានធ្វេីតេស្តឡេីងវិញចំនួនជាង ១២០០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រ ។ ទន្ទឹមគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានធ្វេីតេស្តលេីករណីសង្ស័យ ដែលជាជនជាតិិន ជនជាតិខ្មែរយេីង ជនជាតិបរទេសផ្សេងទៀត ដែលទេីបត្រលប់ពីប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត រយករណីហេីយ ក៏មិនទាន់រកឃេីញករណីវិជ្ជមាននៅឡេីយដែរ ក្រៅតែជនជាតិចិន អាយុ៦០ឆ្នាំ មួយករណីដំបូង ដែលគាត់បានព្យាបាលជាសះស្បេីយ ។
យេីងធ្វេីការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស និងធ្វេីតេស្តដោយមន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិ
https://www.who.int/…/19-02-2020-responding-to-the-coronavi… ។
យោងតាមលទ្ធផលសិក្សាស្រាវជ្រាវអេពីដេមីសាស្ត្ររបស់មន្រ្តីជំនាញយេីង យោងតាមវិធានការអនុវត្តន៍ក្នុងការបង្កា និងឆ្លេីយតបជំងឺកូរ៉ូណានិងយោងតាមលទ្ធផលមន្ទីរពិសោធន៍កន្លងមកនេះ បញ្ជាក់ថា លទ្ធផលមន្ទីរពិសោធន៍វិជ្ជមានលេីស្ត្រីជនជាតិអាមេរិកដោយមន្ទីរពិសោធន៍ប្រទេសម៉ាឡេស៊ីមានភាពមិនប្រក្រតី ដែលតំរូវឱ្យមានការធ្វេីតេស្តឡេីងវិញតាមស្តង់ដាអន្តរជាតិ Pasteur CAMBODIA, WHO ឬក៏ USCDC ។ ទោះបីជាការធ្វេីតេស្តមន្ទីរិសោធន៍លទ្ធផលមិនប្រក្រតីក្តី យេីងនៅតែបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដោយយេីងធ្វេីការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស នៅព្រះរាជាណាចក្រកម្ពុជា ។
ពត៌មានបន្ថែម ១១៥
Date: 19/February/2020
នៅថ្ងៃទី១៩ កុម្ភៈ ២០២០ ឯកឧត្តម W.Patrick Murrphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមកជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ ក្រុមការងាររបស់ក្រសួងសុខាភិបាល និងមន្រ្តីនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននិងកំពុងបំពេញការងារ ក្នងការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ជូនភ្ញៀវទេសចរណ៍ Westerdam ។
ពត៌មានបន្ថែមសូមទាក់ទង ១១៥