Date: 06/March/2020

សូមអញ្ជេីញទស្សនាវីដេអូអប់រំខ្លីរបស់ក្រសួងសុខាភិបាល​បរទេស​ ដែលបង្ហាញថា​ការលាងដៃមានសារ:សំខាន់ណាស់​ ដេីម្បីបង្ការជំងឺ​ឆ្លងនានា​ ក្នុងនោះរួមទាំង​មេរោគ​ COVID-19 ការពាក់ម៉ាស់តែមួយមុខមិនអាចការពារជំងឺទេ​ និងធ្វេសប្រហែស ហេីយបង្កគ្រោះថ្នាក់បាន ។
ការលាងដៃរួមមាន​:​ លាងដៃជាមួយសាប៊ូនិងទឹក​៤០វិនាទី​ លាងដៃជាមួយអាល់កុល​ ឬ​ លាងដៃជាមួយជេល​ ដែលអាចរកបាននៅទីផ្សារ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

cleaned hand video032020

Date: 05/March/2020

JP COVID19 05032020.1sm  JP COVID19 05032020.2sm  JP COVID19 05032020.3sm  JP COVID19 05032020.4sm  JP COVID19 05032020.5sm 

សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគ ​Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វេីការ​ប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះ ជាអ្នកធុរកិច្ច គាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុង រយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ​ ។
រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់កឃេីញ​ករណីថ្មីនៅឡេីយទេ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

 

Date: 04/March/2020

ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត​ លី អៃឡែន បានអះអាងថា រហូតមកដល់ពេលនេះ មិនមានរកឃើញករណីថ្មីនៃអ្នកកើតជំងឺកូរ៉ូណា ឬ COVID19 នោះទេ​ នៅប្រទេសកម្ពុជា​ តែយេីងត្រូវត្រៀមឆ្លេីយតបជានិច្ច ក្នុងករណីអាចកេីតឡេីងជាយថាហេតុ​ ហេីយយេីងសង្ឃឹមថា នឹងឆ្លេីយតបឱ្យបានល្អដូចករណីទីមួយ​ដែរ​ ។

WHO KH COVID19 04032020

ព័ត៌មានបន្ថែម សូមចុចមកលេខ ១១៥។

 

Date: 01/March/2020

COVID 19 edu prev032020sm

រួមសហការផលិតដោយ​ អង្គការសុខភាពពិភពលោក​ អង្គការ​យូនីសេហ្វ​ និងក្រសួងសុខាភិបាល​ ។
មេរោគ​ COVID-19 មិនមាននៅក្នុងខ្យល់ទេ​ !
វាមាននៅក្នុងដំណក់ទឹក ដែលកេីតចេញពីអ្នកជំងឺក្អក ឬកណ្តាស​។​ ត្រូវចងចាំថា ដំណក់ទឹកអ្នកជំងឺដល់ទីណា​ មេរោគដល់ទីនោះ​ ។
ពត៌មានបន្ថែម​សូមចុចមកលេខ ១១៥