Date: 06/April/2020

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញមកទស្សន:កិច្ច នៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងបន្ទប់មជ្ឈមណ្ឌលប្រតិបត្តិការជំងឺឆ្លង ព្រមទាំងបានកោតសរសេីរ ដល់ការខិតខំ របស់ក្រុមការងារប្រយុទ្ធនឹងជំងឺកូវីត១៩​ ទទួលបានលទ្ធផលល្អប្រសេីរ​ និងឃេីញការសហការគ្នាល្អរវាងភាគីពាក់ព័ន្ធទាំងអស់ ទាំងជាតិនិងអន្តរជាតិ ប្រកបដោយជំនាញនិងតម្លាភាព​ ។

https://www.facebook.com/79770243223/posts/10157231094818224/?d=n

US ambassador visit1sm  US ambassador visit2sm  US ambassador visit3sm  US ambassador visit4sm  

 

Date: 31/March/2020

115 BTV 032020


Date: 08/February/2020

155 on BTV 012020យេីងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់និយ័តករទូរគមនាគមន៏កម្ពុជា​ និងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ដែលបានអនុញ្ញាតអោយទូរស័ព្ទទៅលេខ​ ១១៥​ ដោយមិនគិតថ្លៃ និងមិនមានឧបសគ្គ​ និងសូមពង្រីកវិសាលភាពទូរស័ព្ទ ចូលពី​៣០នាក់ក្នុងពេលតែមួយ ទៅ១២០នាក់ក្នុងពេលតែមួយ ដេីម្បីជៀសវាងអាកខាន ពេលតេលេីសកំនត់។ ទូរស័ព្ទទាន់ហេតុការណ៏​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទ ដែលត្រូវបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​៖
១.​ ចំណេះដឹងទាក់ទងនឹង ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតា ក្នុងទីតាំងណាមួយ
៣.​ អាចសួរពត៏មាន ឬចំណេះដឹងបន្ថែម ទាក់ទងនឹងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃរបស់គ្រូពេទ្យទាំង១០នាក់​ (Calling Forward System)
អរគុណ មន្រ្តីំនាញ​ IT នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង
អរគុណ និយ័តករទូរគមនាគមន៏កម្ពុជា
អរគុណ ក្រុមហ៊ុនទូរស័ព្ទចល័តកម្ពុជាទាំងអស់
អរគុណ អង្គការ​ Instedd

115 

 

Updated: 19/March/2020

droplets sm    COVID 19 edu video 032020    hand hygiene by moh 19032020   food hygiene by moh 19032020   

មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ (មិនមែនហោះហេីរក្នុងខ្យល់ទេ)​ ។ ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។​ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ​ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥