Date: 17/07/2020

យេីងអាចមានលទ្ធភាព ដកដង្ហេីមស្រូបយកដំណក់ទឹកតូចៗ ចូលច្រេីននិងអាចមានហានិភ័យ ឆ្លងជំងឺកវីដ-១៩​ ប្រសិនបេីយេីងៈ
-​ ស្ថិតនៅទីកន្លែង ដែលមានមនុស្សប្រមូលផ្តុំក្នុងបន្ទប់បិទជិត
-​ ស្ថិតកន្លែង ដែលមានមនុស្សជួបជុំគ្នាច្រេីន
-​ ស្ថិតនៅកន្លែង ដែលនិយាយគ្នាតិចជាង១ម៉ែត្រ​កន្លះ
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Press release.09 2018.sm

Date: 13/06/2020

food poisoning BMC 06 2020   food poisoning BMC 06 2020 1

ចាប់ពីថ្ងៃទី​ ៧​ ដល់​ ១២​ មិថុនា​ ២០២០​ នៅខេត្តបន្ទាយមានជ័យ មានករណីពុលស្រាសរុបចំនួន​ ៤៣នាក់ (ស្រី៣នាក់) ក្នុងនោះស្លាប់៧នាក់ (ប្រុសទាំងអស់)។

ករណីពុលស្រានេះ កេីតមានក្នុងស្រុកម៉ាឡៃ​ចំនួ​ន៤កន្លែង និងក្រុងប៉ោយប៉ែត​ចំនួន៣កន្លែង​ បណ្តាលមកពីស្រាថ្នាំ មិនមានប្រភពច្បាស់លាស់​ ។​ នាយកដ្ឋានសូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេល កំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩​ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស​ និងងាយឆ្លងជំងឺកូវីដ-១៩​ ។
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលចំណីអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មេត្តាពង្រឹងការត្រួតពិនិត្យ សិប្បកម្មនិងទីតាំងផលិតស្រា​ ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាត​ពីស្ថាប័នជំនាញ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Read more: ករណីពុលស្រា នៅខេត្តបន្ទាយមានជ័យ

Date: 18/06/2020

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ ទាំងអស់​ សូមក្រាបថ្វាយព្រះពរសម្ដេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាតិទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ ៨៤ យាងចូល ៨៥ ព្រះវស្សាសូមព្រះអង្គប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។

Queen BD 2020