Dated: 21/November/2020

ពិធីប្រគល់ វិញ្ញាបនបត្រ អេពីដេមីសាស្រ្តអនុវត្តន៍ ដែលមានរយ:ពេលសិក្សា៣ខែ ក្រោមអធិបតីភាព​នៃ​ ឯកឧត្តមសាស្រ្តាចារ្យ​ អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកវេជ្ជ.លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដំណាង​ WHO​ ប្រចាំនៅកម្ពុជា, ដំណាង​ USCDC ។ សូមថ្លែងអំណរគុណ ដល់គ្រូអភិបាលនៅកន្លែង គ្រូសម្របសម្រួលវគ្គទាំងអស់​ ដែលបានជួយបង្ហាត់បង្ហាញដល់សិក្ខាកាមទាំង២០រូប ក្នុងរយ:ពេល៣ខែកន្លងទៅនេះ ទទួលបានជោគជ័យគ្រប់គ្នា។

FETP cert 112020sm

Dated: 21/November/2020

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមាន ស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique ។

Covid eval 20112020sm  

 

Dated: 10/November/2020
សូមបងប្អូនអនុវត្តន៏វិធានការ នៃការអនុវត្តន៏គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និងការធ្វេីចត្តាឡីស័ក ឱ្យបានខ្ជាប់ខ្ជាន់​ ហើយសូមបងប្អូនទាំងអស់ ចូលរួមតាមដានឃ្លាំមេីល អ្នកត្រូវធ្វេីចត្តាឡីស័ក​ទាំងអស់គ្នា​ ដេីម្បីសុខភាពទាំងអស់គ្នា​ និងបង្ការកុំឱ្យជំងឺកូវីដ-១៩​ ឆ្លងចូលទៅក្នុងសហគមន៏យេីង​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
Press release.09 2018.sm
 
ការអនុវត្តន៏គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល