Date: 26-Nov-2021

អង្គការសុខភាពពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ចំនួនខ្នែង Spike Protein​ 32 បានបំលែង​ ដែលធ្វេីឱ្យខុសគ្នាយ៉ាងខ្លាំង ពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំង ទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​ ។ ប្រភពរកឃេីញដំបូង​ នៅប្រទេស​បុតស្វាណា (Botswana)​ និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀត ដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។ មេរោគ​បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32​នេះបានរកឃេីញចំនួនពីរករណី នៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ ពីប្រទេសអាហ្វ្រិកខាងត្បូង​ ។
សូមបន្តអនុវត្តន៌​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងគ្រប់ដូស​ និងដូសជំរុញ​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
 
Covid 19 B1.531

Date: 19-Nov-2021

ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២១​ លោកវេជ្ជបណ្ឌិត​ លី​ សូវ៉ាន់​ ប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអមដំណេីរជាមួយ​ ឯកឧត្តមសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ ចុះពិនិត្យមេីល ការរៀបចំទីតាំងព្យាបាលជំងឺកូដ-១៩​ថ្នាក់តំបន់នៅក្រុងសៀមរាប​ សម្រាប់ត្រៀមលក្ខណ:ព្យាបាល អ្នកជំងឺកូវីដ-១៩​ កំរិតមធ្យម​ និងធ្ងន់ធ្ងរ​ ដែលអាចកេីនឡេីងច្រេីន ជាយថាហេតុ​ ។

REP visit 19112021 2