Date: 26/Apr/2017 | Updated: 04/May/2017

រដូវភ្លៀងឈានចូលមកដល់ហើយ បងប្អូនអាចរងគ្រោះគ្រោះថ្នាក់ដោយសារន្ទះ សូមអានសារអប់រំទាក់ទងការការពារសុខភាពទាក់ទងនឹងរន្ទះ និងការសង្គ្រោះបឋម ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ និងជួយសង្គ្រោះបឋមដល់អ្នករងគ្រោះ ។ ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ។

Thunder light 4.sm Thunder light1 smThunder light 2 sm  

Date: 29/Apr/2017

រយៈពេល១ខែមេសានេះ មានករណីផ្ទុះការពុលចំណីអាហារចំនួន ៥លើក និងមានប្រជាពលរដ្ឋចំនួន ២២៥ នាក់បានឈឺ តែគ្មានករណីស្លាប់ទេ។ បុព្វហេតុនៃការផ្ទុះពុលចំណីអាហារគឺបណ្តាល មកពី កង្វះអនាម័យ និងវត្ថុធាតុដើមរៀបចំអាហារមិនមានគុណភាពល្អ ឫមានជាតិពុល ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ធ ។

Food safety 1.sm  5tips safeFood.sm

Date: 25/Apr/2017

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។

PM speed250417

Date: 20/Apr/2017

អាកាសធាតុក្តៅខ្លាំងមកដល់ហើយ សូមបងប្អូនអានសារអប់រំ ទាក់ទងនឹងការការពារសុខភាព នៅក្នុងរដូវដែលមានអាកាសធាតុក្តៅខ្លាំង ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ។

Summer Health prote.sm

Date: 10/Apr/2017

Cross boarder Apr 2017 4 mdនៅទីក្រុង Tan An ខេត្ត Long An ប្រទេសវៀតណាមមានការប្រារពសិក្ខាសាលា ស្តីអំពីជំងឺឆ្លង និងជំងឺគ្រុនចាញ់តាមព្រំដែន សំរាប់ចង្កោមខេត្តភាគខាងត្បូង នៃព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម ថ្ងៃទី១០-១១ ខែ មេសា ឆ្នាំ ២០១៧ ។
ភាគីកម្ពុជារួមមានៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ត្បូងឃ្មុំ កណ្តាល តាកែវ និងកំពត ភាគីវៀតណាមរួំមមានៈ នាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលខេត្ត ឡុងអាន គៀនយ៉ាង តៃនិញ និងអានយ៉ាងគោលបំណងនៃសិក្ខាសាលានេះរួមមាន៖

១)ចែករំលែកកឧបករណ៍ដែលមានស្រាប់ សំរាប់ការអង្កេតនិងឆ្លើយតមបន្ទាន់

២) ចែករំលែកករបាយការណ៏តាមដានជំងឺនិងបញ្ហាសុខភាព សាធារណៈដែលកើតឡើងនៅតាមព្រំដែន

៣) ចែករំលែកបទពិសោធន៍នៃការត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរួមទាំងបញ្ហាប្រឈម

៤) ចែករំលែកការងារចតាឡីស័ក នៅតាមច្រកព្រំដែន

៥) ពិភាក្សាអំពីផែនការបន្ទាប់រវាងចង្កោមភាគខាងត្បូងខេត្តជាប់ព្រំដែន

Cross boarder Apr 2017 1.sm   Cross boarder Apr 2017 2.sm   Cross boarder Apr 2017 3.sm   Cross boarder Apr 2017 5.sm