Exclamation.png Date: 22-February-2023
 
រកឃេីញករណីជំងឺផ្តាសាយបក្សី​ H5N1 លេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ។ កុមារី​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​ ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ ក៏បញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​ ។ នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុវិភាគ ផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​ ២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់ថាមានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1។ ចំណែកកុមារី បានបាត់បង់ជីវិតហេីយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​ ។
 
សូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ​
អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬរាយការណ៍ទៅលេខ​ ១១៥​ ។
 
H5N1 outbreak 22022023

Date: 22-February-2023

ថ្ងៃពុធ ៣កេីត​ ខែផល្គុល​ ឆ្នាំខាល​ ចត្វាស័ក​ ពស​ ២៥៦៦​ ត្រូវនឹង​ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣​
ទីតាំង:​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ
គោលបំណង៖
១. ជួបជុំអន្តរវិស័យពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្រោមជាតិ និងថ្នាក់មូលដ្ឋាន នៃក្រសួងពាក់ព័ន្ធទាំង៦គឺ៖ ដើម្បីពិភាក្សា ផ្តល់អាទិភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយព្រឹត្តិការណ៍ពុលមេតាណុលនៅកម្ពុជា (១). ក្រសួងសុខាភិបាល ក្រសួង ២). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍-វិទ្យាស្ថានស្តង់ដារ នៃអគ្គនាយកស្តង់ដារកម្ពុជា ៣). ក្រសួងពាណិជ្ជកម្ម-អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ក.ប.ប ៤). ក្រសួងទេសចរណ៍ ៥). ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ៦). ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា)
២. លើកកម្ពស់ការយល់ដឹងគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុមេតាណុល មកលាយធ្វើស្រា ស ឬស្រាថ្នាំ ការបង្ការ និងទប់ស្កាត់ការពុលស្រា ដល់ខេត្តទាំង៤ដែលបានស្នើឡើង។
លទ្ធផលរំពឹងទុកភ្លាមៗ៖
៣. ពិគ្រោះ​យោបល់ និង​ចូលរួម​ពី​អ្នក​ផលិត​ស្រា​ក្នុងស្រុក និង​អ្នកដឹកនាំ​សហគមន៍ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ (​កណ្តាល បន្ទាយមានជ័យ កំពង់ឆ្នាំង និង​ក្រចេះ​) ។
៤. អ្នកផលិតស្រាក្នុងស្រុក និងអ្នកដឹកនាំសហគមន៍ និងកំណត់រួមគ្នា និងយល់ដឹងនូវសក្មភាពសំខាន់ៗដែលបានដាក់ចេញ ដើម្បីឈានទៅដល់ និងគៀងគរការចូលរួមសហគមន៍ដែលមានហានិភ័យខ្ពស់លើការពុលមេតាណុល។
៥. កំណត់រកយុទ្ធសាស្ត្រ/ចំណុចសកម្មភាពសំខាន់ៗចំនួន ៣ សម្រាប់ឆ្នាំ ២០២៣ សម្រាប់ក្រសួង/នាយកដ្ឋាននីមួយៗ ដើម្បីកាត់បន្ថយ ឬធ្វើឱ្យតិចនូវ ព្រឹត្តិការណ៍ដែលបង្កឡើងដោយសារធាតុមេតាណុលនៅកម្ពុជាត្រូវ និងកំណត់នូវពេលវេលាសម្រាប់ការអនុវត្តរួមគ្នា។
លទ្ធផលយូអង្វែង៖
១) ដើម្បីកាត់បន្ថយការកើតមានជំងឺរាតត្បាតពីចំណីអាហារដែលទាក់ទងនឹងការពុលសារធាតុមេតាណុលនៅក្នុង ស្រា ស ឬស្រាថ្នាំ ឬស្រាលាយ នៅកម្ពុជា
២) ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ និងការស្លាប់ដែលទាក់ទងនឹងការពុលសារធាតុមេតាណុល
៣) ដើម្បីរកឃើញយ៉ាងឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាទៅនឹងការផ្ទុះឡើងដែលទាក់ទងនឹងការពុលសារមេតាណុល។
 
Food pois camp feb23 sm1   Food pois camp feb23 sm2   Food pois camp feb23 sm3