Date: 18-Oct-2022

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយនឹង អង្គការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) និង អង្គការបណ្តាញអេពីដេមីសាស្រ្ត និងបច្ចេកវិទ្យាតំបន់អាស៊ីខាងត្បូង (SAFETYNET) ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តកម្រិតមធ្យម ជំនាន់ទី១ រយៈពេល ៩ខែ ចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញចាំបាច់ ពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធ ជាពិសេសក្រុមឆ្លើយតបបន្ទាន់ (RRT) ដែលបានបញ្ចប់ការសិក្សាវគ្គអេពីដេមីសាស្ត្រជួរមុខកន្លងមក ក្នុងគោលបំណងបង្កើនចំណេះដឹងបែបវិទ្យាសាស្ត្រ នៃការចុះអង្កេតស្រាវជ្រាវ និងឆ្លើយតប ទៅនឹងការរាតត្បាតនៃជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈ អោយមានប្រសិទ្ធភាព។

ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។

Announcement.pdf

- FETP_Application_Form_Intermediate_FETP_2023.doc

លិខិតគាំទ្រ(PHD)_intermediate_FETP_2023.doc

Date: 14-Sep-2022

ខាងក្រោមជាសកម្មភាពការងារ របស់មន្រ្តីសុខាភិបាល ចូលរួមថែរក្សាសុខភាព​ និងជាពិសេស បង្ការការឆ្លងជំងឺកូវីដ-១៩​ ដល់គណ:ប្រតិភូ​ចូល​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លេីកទី៥៤​ និងកិច្ចប្រជុំពាក់ព័ន្ធ។

ASEAN minis eco SR 14922sm

Date: 09-Sep-2022

នាព្រឹកថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងគម្រោងពង្រឹងសុវត្ថិភាពសុខភាព តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការ គ្រោះបន្ទាន់សម្រាប់វិស័យ សុខភាពសាធារណៈ នៃអង្គការ ភី អេស អាយ កម្ពុជា ក្រោមជំនួយគាំទ្រ ពីប្រទេសអូស្ត្រាលី (DFAT) តាមរយៈមជ្ឈមណ្ឌលសុវត្ថិភាព សុខាភិបាល សម្រាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក បានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈបរិក្ខាបច្ចេកវិទ្យាបម្រុងទុក សម្រាប់ប្រើប្រាស់ ក្នុងមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ (EOC) ប្រចាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី/ខេត្ត ដែលធ្វើឡើងនៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

EOC tools handover 9922sm