Date: 08/Dec/2016

Annual WS 2016 1ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាតំបន់ប្រចាំឆ្នាំ ២០១៦ និង កិច្ចប្រជុំគណៈកម្មធិការដឹកនាំតំបន់លើកទី៦ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការតំបន់ នៃគម្រោងប្រយុទ្ធនឹងជំងឺឆ្លង ក្នុងមហាអនុតំបន់មេគង្គ ចាប់ពីថ្ងៃទី ៧ ដល់ ៩​ ធ្នូ ឆ្នាំ ២០១៦ នៅខេត្ត ព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងនៃសិក្ខាសាលា និងកិច្ចប្រជុំតំបន់នេះ ដើម្បីពិនិត្យឡើង វិញនូវការអនុវត្តន៏គម្រោងឆ្នាំ ២០១៦ និងរៀបចំផែនការសកម្មភាព ឆ្នាំ២០១៧ និងពិភាគ្សាអំពីការចងក្រងដែលបានរៀបចំកន្លងមក និង គណៈកម្មធិការដឹកនាំតំបន់នៅពេលអនាគត និងមុខងារការិយាល័យ នៅក្នុងតំបន់ ។
Cambodia is hosting the Regional Project Annual Workshop 2016 and 6th Regional Steering Committee meeting for Second Greater Mekong Subregion Communicable Diseases Control Project From 7th to 9th December 2016​ participated by delegates from Cambodia, Loa PDR, Vietnam, Myanmar and ADB. The purpose of the workshop is to review the project implementation in 2016 and plan activities for 2017 and to discuss on the stock-take and future of Regional Steering Committee and Regional Coordination Unit.

Annual WS 2016 2.sm  Annual WS 2016 3.sm  Annual WS 2016 4.sm  

Date: 4/Dec/2016

លោកនាយកមន្ទីរសុខាភិបាលខេត្តកំពុងស្ពឺ ក្នុងពេលចុះបេសកកម្មនៅមូលដ្ឋាន បានជួបអ្នកជម្ងឺមានស្ថានភាពធ្ងន់ធ្ងរដេកតាមបណ្តោយផ្លូវ ត្រូវបានបញ្ជូនមកធ្វើការវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដោយកូនក្រៅស្បូនបែក និង ហូរឈាមនៅខាងក្នុង ។ បើមិនបានសង្រ្គោះទាន់ពេលវេលានេះ អ្នកជំងឺអាចរងគ្រោះដល់អាយុជីវិត ។ ក្នុងនាមអ្នកនាំពាក្យក្រសួងសុខាភិបាល សូមថ្លែងនូវការកោតសសើដល់នាយកមន្ទីរសុខាភិបាល ខេត្តកំពុងស្ពឺ និង អគុណលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្នា ៕

Kg.Speu1.sm  Kg.Speu2.sm  Kg.Speu3.sm  Kg.Speu4.sm  Kg.Speu5.sm  

Date: 3/Dec/2016

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ា ហួង អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាលអញ្ជើញចូលរួមពិធីបិទ​អង្គសន្និសីទវិទ្យាសាស្រ្ត ស្តីអំពី ការសិក្សាស្រាវជ្រាវ ការតាមដាន ការអង្គេតស្រាវជ្រាវ ជំងឺឆ្លងថ្មីៗ សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៌​លើកទី ៨​នៅក្រុងសៀមរាប ៕

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

TEPHINET Close1.sm  TEPHINET Close2.sm  TEPHINET Close3.sm  

Date: 1/Dec/2016

IHR3កឧត្តមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចួលរួម
បើកសិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រោមការជំនួយឧបត្ថម្ភពីធនាគា រអភិវឌ្ឍន៏អាស៊ី ។​
យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល កំណត់ឲ្យនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់សុខភាពអន្តរជាតិ ឆ្នាំ២០០៥ (IHR2005) ហើយបានដាក់នៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ

សម្រាប់អនុវត្តទាំងនៅក្នុងប្រទេស និងការពង្រឹងសមត្ថភាពស្នូល ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព នៅតាមច្រកចេញ-ចូល ។

Read more: សិក្ខាសាលាផ្សព្វផ្សាយអំពី លិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការ សុខាភិបាល...

Date: 30/Nov/2016

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានផ្តល់បទសម្ភាសន៍ផ្ទាល់នៅវិទ្យុ FM102 ស្តីពីយល់ដឹងអំពីជំងឺ ហ្សុីកា (Zika) ៕

FM102 interview