"ជំងឺហ្ស៊ីកាអាចបំផ្លាញប្រព័ន្ធប្រាសាទកុមារឲ្យខុសប្រក្រតី"

បាទលោកអ្នកនាងជាទីមេត្រី!

ជំងឺហ្ស៊ីកាស្រាលជាងគ្រុនឈាម ប៉ុន្តែស្រ្តីមានគ៌តដែលមានផ្ទុកមេរោគហ្សីកាឫកើតជំងឺហ្ស៊ីកា គឺអាចបណ្តោល​ឱ្យទារកកើត​ មកមានក្បាលតូចខុសធម្មតានិងមានប្រព័ន្ទសសៃ​ ប្រសាទខុសប្រក្រតី។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត​ លី សូវ៉ាន់ ជំរុញឲ្យស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំគ៌ត
ឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ដ្រដើម្បីគេចផុតពីជំងឺហ្ស៊ីកា។

សូមស្តាប់សេចក្តីរាយការណ៍របស់លោកសិរីមុនីដូចតទៅ៖

Zika Interview

ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការអប់រំសុខភាពទូទាំងប្រទេស​ ដើម្បីបង្ការ​ និងទប់ស្កាត់ជំងឺ​ហ្ស៊ីកា​ ទាំងតាមព្រំដែន​ និងក្នុងប្រទេស​ ។​ ក្នុងពេលជាមួយគ្នានោះដែរ​ ក្រុុមមន្រ្តីជំនាញកំពុងពង្រឹងប្រព័ន្ទតាមដានជំងឺ​ហ្សីុកាលើមនុស្ស​ និងរុករកមេរោគហ្សីុកា​ដែលអាចផ្ទុកលើមូសខ្លា​ និងទប់ស្កាតការរាតត្បាតឲ្យទាន់ពេលវេលា​ ។ សូមបងប្អូនជួយ Share សារ អប់រំរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងតៗគ្នា ដើម្បីផ្សព្វផ្សាយដល់គ្រប់ទីកន្លែង សូមអរគុណទុកជាមុន ។
ពត៌មានបន្ថែម សូមចុចមក: 115

Zika sticker1.sm  Zika sticker2.sm  Zika sticker3.sm  Zika sticker4.sm  Zika sticker5.sm  Zika sticker6.sm  Zika sticker7.sm  Zika sticker8.sm

សេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាលស្តីពីវិធានការបង្ការជំងឺ ហ្ស៊ីកា ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្ន ថែសុខភាពខ្លួន និងកូនក្នុងផ្ទៃ ។​ សូមអានខ្លឹមសារទាំងស្រុងដែលភ្ជាប់មកជាមួយខាងក្រោមនេះ ។​ ពត៌មានបន្ថៃមសូមទាក់ទងទៅ៖ 115

Zika Press SEP

ចូលរួមសិក្ខាសាលារួមរវាងមូលនិធិអាស៊ាន និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃសហគមន៏អឺរ៉ុប ស្តីអំពីការត្រៀម ឆ្លើយតបទៅនឹងជំងឺឆ្លងធំៗនៅពេលអនាគត ដោយការអនុវត្តន៏ទំនាក់ទំនងសាធារណៈឲ្យមានប្រសិទ្ធិភាព តាមរយៈការផ្តល់ពត៌មានសុខភាពប្រកបដោយទាន់ពេលវេលា និងតំឡាភាព ដែលមានសិក្ខាកាមមកពីសមាគមន៏អាស៊ាន និងសហគមន៏អឺរ៉ុប រុបចំនួនប្រមាណ ១០០នាក់

ECDC1.sm   ECDC2.sm   ECDC3.sm  

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោកវេជ្ជបណ្ឌិត កែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានទៅពិនិត្យម៉ាសុីនស្គេនកំដៅ ដែលក្រសួងសុខាភិបាលទើបតែផ្តល់ជូន និងបានពិនិត្យមើលការផ្សព្វផ្សាយ និងចែកចាយឯកសារអប់រំសុខភាពជាទំរង់ leaflet សម្រាប់ជំងឺហ្សីកា ជូនអ្នកដំណើរដែលឆ្លងចូលមកប្រទេសកម្ពុជាផងដែរ ។​ នៅច្រកក្រុងបាវិត​ ខេត្តស្វាយរៀង​ ។

Zika SR1.sm  Zika SR2.sm  Zika SR3.sm