Date: 22/July/2018

ទោះជាមានទឹកជំនន់ក្តី មន្រ្តីសុខាភិបាល នៅតែបន្តផ្តល់សេវាជាប្រចាំ ដល់ការពិនិត្យផ្ទៃពោះ ការចាក់វ៉ាក់សាំងកុមារ នៅមណ្ឌលសុខភាព និងនៅទីទទួលសុវត្ថិភាព ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការទៅពិនិត្យផ្ទៃពោះ និងចាក់ថ្នាំបង្ការកុមារ ដូចខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ទងទូរស័ព្ទ ទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Flood health serv.sm

Date: 22/July/2018

ពេលមានទឹកជំនន់ បងប្អូនអាចប្រឈម នឹងគ្រោះថ្នាក់ពស់ចឹក ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការបង្ការ​ ពស់ចឹក និងការព្យាបាលបន្សាបពោះចឹក នៅខាងក្រោមនេះ ។

ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ទងទូរស័ព្ទ ទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Flood snake.prev.sm

Date: 21/July/2018

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ត្រូវបានក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្ត រាជធានី ចុះពិនិត្យព្យាបាលជំងឺ និងផ្តល់វ៉ាក់សាំង ការពារជំងឺផ្សេងៗ ដល់ពួកគាត់ ដើម្បីការពារ​ជំ​ងឺរាតត្បាត និងសត្វអសិរពិស ចឹក ឬខាំ។
មន្រ្តីសុខាភិបាល បានរៀបចំឲ្យមានកន្លែង ដើម្បីពិនិត្យ ព្យាបាល ជូនប្រជាជន ជាមួយសម្ភារៈបរិក្ខាពេទ្យ ដ៏ទំនើបៗដាក់ក្នុងរថយន្តពេទ្យ ទំហំធំ ដែលជាជំនួយរបស់ប្រទេសចិន ក្រោមវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមសហការជាមួយ មន្ទីរសុខាភិបាល អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានថ្លែងថា កម្មវិធីចុះព្យាបាល ពិគ្រោះជំងឺជួនប្រ​ជាពលរដ្ឋ លោកយាយ-លោកតា ព្រមទាំងផ្តល់ឱសថបរិក្ខាពេទ្យ ការពារពស់ចឹក ព្រមទាំងវិធានការ​ផ្សេងៗ ដែលទាក់ទងនឹងអនាម័យ ដោយមានក្រុមគ្រួពេទ្យជំនាញ ចុះមកផ្ទាល់ជាមួយ បងប្អូនប្រជាពលរដ្ឋ ​ដែលបានជម្លៀសចេញពីទឹកជំនន់ មកកាន់ទីទួលមានសុវត្ថិភាពនេះ។ លោករដ្ឋមន្ត្រី ក្រសួងសុខាភិ​បាលបានបន្តទៀតថា យើងមានរថយន្ត ពិនិត្យសុខភាពចល័ត ដែលបំពាក់ដោយសម្ភារៈបរិក្ខាទំនើបៗ សម្រាប់ពិនិត្យជំងឺទូទៅ ស្រ្តីមានផ្ទៃពោះ និងកុមារ មន្ទីរពិសោធន៍ ថតសួត បេះដូង….។ល។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តទៀតថា សូមឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន​ ការប្រើប្រាស់ទឹកប៉ាចហាច ដោយដាក់ក្លក្នុងទឹកសម្លាប់មេរោគ រួចយក​ទៅដាំឲ្យពុះជាមុនសិន ចាំយកមកបរិភោគ។ ក្នុងនោះក្រុមគ្រូពេទ្យពេទ្យ បានចាក់ថ្នាំបង្ការជួនកុមារ ជាពិ​សេសស្រ្តីមានផ្ទៃពោះ អាចមកពិនិត្យផ្ទៃពោះ ដោយមិនគិតលុយនោះទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល
ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥

Minister visit Jul18.1s  Minister visit Jul18.2s  Minister visit Jul18.3s  Minister visit Jul18.4s  Minister visit Jul18.5s  Minister visit Jul18.6s 

Date: 18/July/2018

ដោយយោងទៅលើសេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញ អំពីខេត្តមួយចំនួននឹងប្រឈមមុខនឹងខ្យល់ព្យុះ និងអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង លិចទឹក និងអាចបង្កជាទឹកជំនន់ភ្លាមៗ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំសំខាន់ៗ ក្នុងការបង្ការការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុ។ សូមទស្សនានូវវីដេអូ និង​ សារអប់រំខ្លី ដែលភ្ជាប់មកជាមួយនេះ និងសូមអរគុណដល់ BEST TV ។ ពត៌មានបន្ថែម ឫរាយការជំងឺរាតត្បាត ឫកើតឡើងច្រើនខុសធម្មតា សូមទាក់ទងលេខ ទូរស័ព្ទទាន់ហេតុការដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ទលេខ 115 ។

video 18 8 2017   Flooding1.sm  Flooding2.sm