Date: 19/June/2018

Flu 06.2018.smនាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលរបាយការណ៏ ពីការកើនឡើង នៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង តែនាយកដ្ឋាន ពុំទាន់រកឃើញការផ្ទុះជំងឺនេះ ជាទ្រង់ទ្រាយធំ នៅប្រទេសយើងនៅឡើយទេ។ តែទោះជាយ៉ាងណា សូមបងប្អូនប្រុងប្រយ័ត្ន និង ចូលរួមបង្ការ ការឆ្លងជំងឺផ្តាសាយធំនេះ ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លង ជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, H2N2, Influenza B & C)។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យឆ្លងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយធំ រួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ពិសារទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយ សុខភាពទ្រុឌទ្រោម និង មិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃ មិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺ ជាមួយគ្រូពេទ្យ យើងមានឱសថ សំរាប់ព្យាបាល សំលាប់មេរោគផ្តាសាយធំ ។
សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការ ការចំលងជំងឺផ្តាសាយធំ ។
ពត៌មានបន្ថែម ឬរាយការណ៏ ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Date: 17/June/2018

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្សាយឡើងវិញ នូវសារអប់រំសុខភាព ទាក់ទងនឹងជំងឺផ្តាសាយធំ H1N1 ។
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ។

H1N1 062018   115 sm 

Date: 12/June/2018

Dengue prevention 12jun18.smការមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានទឹកដក់ ហើយបងប្អូនខ្លះ ត្រង់ទឹកភ្លៀងទុកសំរាប់ប្រើប្រាស់។ ដូច្នេះ ជាឱកាសបណ្តាលឲ្យមូសខ្លាពងដាក់ បង្កជាដង្កូវទឹក និងកើតជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ។ តាមរបាយការណ៌ពីមន្រ្តីជំនាញ រកឃើញថា មានការកើនឡើងជំងឺគ្រុនឈាម នៅខេត្តមួយចំនួន ដែលបណ្តាលឲ្យខេត្តទាំងនោះ បានចាត់វិធានការបាញ់ថ្នាំ សំលាប់មូសខ្លា និងបើកយុទ្ធនាការ ដាក់ថ្នាំអាបែតបន្ថែម ។ ដូច្នេះដើម្បីបង្ការកុំឲ្យ ផ្ទុះជំងឺគ្រុនឈាម ក្នុងតំបន់ដែលបងប្អូនរស់នៅ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានា និងក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោអាវគ្របជិតខ្លួនកូន គេងក្នុងមុងជានិច្ច ទាំងពេលថ្ងៃនិងពេលយប់ ។ សូមបងប្អូននាំកូនទៅពេទ្យ ជាបន្ទាន់បើសង្ស័យថា មានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ និងករណីខ្លះ មានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើន ខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ព័ត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុត ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញ ចុះឆ្លើយតបជាបន្ទាន់ ៕

Date: 08/June/2018

ប្រទេសកម្ពុជា បានសម្រេចគោលដៅ គូរឱ្យកត់សំគាល់ ផ្នែកសុខភាពសាធារណៈ ស្តីពីការប្រយុទ្ធ នឹងជំងឺរលាកថ្លើមប្រភេទបេ ចំពោះកុមារឱ្យនៅតិចជាង១%។ ដោយផ្អែកលើការវាយតម្លៃ របស់គណកម្មាការវាយតំលៃឯករាជ្យ ប្រទេសកម្ពុជា រួមជាមួយប្រទេសចំនួន២០ ក្នុងចំណោម ៣៧ប្រទេស នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក បានសំរេចគោលដៅកំណត់ របស់តំបន់នេះនៅត្រឹមឆ្នាំ២០១៧។...
សូមចុចអាន សេចក្តីប្រកាសព័ត៌មានរួមទាំងស្រុង ដែលមានភ្ជាប់មកជាមួយនេះ។
 

Hepatitis B.sm  HepatitisB.cdcdirector.sm 

 

Date: 25/May/2018

ក្រសួងចំនួន៣ ចេញមុខអះអាងថា ករណីពុលនៅខេត្តក្រចេះ បណ្ដាលមកពីពុលស្រាស និងទឹកព្រែក។

Poisoning Kratie final.sm