Date: 19/March/2018

សូមជំរាបជូនសាធារណៈជនមេត្តាជ្រាបថា​ លេខទូរស័ព្ទទាន់ហេតុការ ១១៥ បានដាក់បញ្ចូលចំណេះដឹង ជំងឺសំខាន់ៗ ចំនួន៧ជំងឺ អំពីរបៀបបង្ការ វិធីព្យាបាល និងរកកន្លែងព្យបាលឲ្យបានសមស្រប ។​
លេខទូរស័ព្ទទាន់ហេតុការ ១១៥ មិនគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ សូមស្វាគមន៏ទូរស័ព្ទចូលលេខ ១១៥ ដោយមិនគិតថ្លៃ ។

   115 sm   115 Process sm

Date: 16/March/2018

Wine poisioning videoពិធីបុណ្យចូលឆ្នាំថ្មី និងពិធីផ្សេងៗទៀត នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទិញស្រាមកពិសារ ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ ។ យោងតាមទិន្នន័យកន្លងមក ការពុលស្រានៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត ។ សូមបងប្អូនមើលតួលេខធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦ : ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ អោយយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Date: 20/February/2018

វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តឆ្នាំ ២០១៨ រយៈពេល៤សប្តាហ៍សម្រាប់មន្ត្រីនៃ មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិរាជធានី-ខេត្ត បំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង។ ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើុំមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៨ ម៉ោង ០៥ រសៀល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។

សូមទាញយកសេចក្តីប្រកាស និង ទំរង់បែបបទផ្សេងៗ ខាងក្រោម៖

- AET_Announcement_Cohort_8_2018​​ (PDF)

- AET-8_Application_Form (Ms.Word)

- លិខិតគាំទ្រពីអង្គភាពបំរើការងារ (Ms.Word)

- លិខិតអនុញ្ញាតពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត (Ms.Word)

 

Date: 14/February/2018

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ស្រុកស្ទោង ខេត្តកំពុងធំ ខ័ណ្ឌសែនសុខ រាជធានីភំ្នពេញ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងថ្មីនេះទៀតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ករណីផ្ទុះទាំងអស់ខាងលើនេះ ពុំទាន់រកឃើញមានការឆ្លងមកលើមនុស្សនៅឡើយទេ តែមន្រ្តីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពជំងឺ យ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខភាពមនុស្ស សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេងៗ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ច អំពីការចំលងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច និងរាយការណ៏ជាបន្ទាន់ទៅមន្រ្តីជំនាញ ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើង ធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្ស ចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
សូមទស្សនាកិច្ចសម្ភាសក៏ស្តីអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី H5N1 ។
ពត៌មានបន្ថែមសូម ទាក់ទងទូរស័ព្ទលេខ ១១៥ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ៕

BTV Interview  H5N1 clip 13 02 2018.sm

Date: 06/February/2018

ក្រសួងសុខាភិបាល ត្រៀមលក្ខណៈឆ្លើយតប ជំងឺគ្រុនឈាមឆ្នាំ២០១៨ ដែលជាឆ្នាំអាចរាតត្បាត ជំងឺគ្រុនឈាមមានទ្រង់ទ្រាយធំ និងសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាជនចូលរួមទាំងអស់គ្នា ៕
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Dangue 2018 vdo